Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើងបុកឡានក្រុងនៅស្លូវ៉ាគី ស្លាប់និងរបួសមនុស្សជាង ១០នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន​ AP នៅថ្ងៃទី​ ២៨ ខែ មិថុនា​បាន្យដឹងថា រថភ្លើងដែលធ្វើដំណើរពីរដ្ឋធានី Prague របស់ប្រទេសឆែក ទៅកាន់រដ្ឋធានី Budapest ប្រទេសហុងគ្រី បានបុកជាមួយរថយន្តក្រុង នៅភាគខាងត្បូងប្រទេសស្លូវ៉ាគី ដោយបណ្តាលឲ្យមនុស្សចំនួន៧នាក់ស្លាប់ និង៥នាក់ទៀតរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អំឡុងពេលកើតហេតុមានមនុស្សប្រហែល ២០០នាក់នៅលើរថភ្លើង Eurocity ដែលស្ថិតនៅជិតទីក្រុង Nove Zamky។ អ្នកស្លាប់ទាំងអស់ គឺជាអ្នកដំណើរលើរថយន្តក្រុង ខណៈគ្មានអ្នកស្លាប់នៅលើរថភ្លើងនោះទេ។

គួរបញ្ជាក់ថាផ្លូវរថភ្លើងនេះជាផ្លួដ៏សំខាន់ដែលតភ្ជាប់រដ្ឋធានី Bratislava របស់ប្រទេសស្លូវ៉ាគី ជាមួយនឹងទីក្រុង Budapest ប្រទេសហុងគ្រី ។បន្ទាប់ពីកើតហេតុផ្លូវនេះត្រូវបានបិទបណ្ដោះអាសន្ន ខណៈអ្នកដំណើរដែលជាប់គាំងនៅលើរថភ្លើងរងគ្រោះ ត្រូវបានដឹកតាមឡានក្រុងទៅកាន់ទីក្រុង Sturovo ជាប់ព្រំដែនហុងគ្រី។

ភ្លាមៗ​នោះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការបុកគ្នានេះនោះ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេតនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

គម្រោងព្រែកជីកហ្វូណនតេជោ បើកដំណើរការសាង​សង់ធម្មតា នឹងអាចបញ្ចប់​តាម​កា​រ​គ្រោងទុក ឬមុនផែនការ

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រាលកៅស៊ូ DBST ក្នុងខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មិនទាន់ឡើងកាន់តំណែងផង លោក ត្រាំ ឈ្លោះជាមួយប្រទេសមួយចំនួនបាត់ទៅហើយ 

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋសភាអនុម័តទាំងស្រុងលើផែនការថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាលឆ្នាំ២០២៥

ព័ត៌មានជាតិ៣៣ នាទីutes មុន

ប្រជាកសិករជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី តែងតែសង់ជម្រុកទុកដាក់ស្រូវ ដាច់ដោយឡែកពីផ្ទះស្នាក់នៅ

Sokha Hotels

ព័ត៌មានពេញនិយម