នយោបាយ
បណ្ឌិត គិន ភា៖ ការបង្កើតរដ្ឋាភិបាលនិរទេស នឹងគំរាមកំហែងដល់សន្តិភាពផុយស្រួយកម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើថា កម្ពុជាទើបតែទទួលបាននូវសុខសន្តិភាពពេញលេញជាង ២ទសវត្សរ៍ ដែលជាសន្តិភាពផុយស្រួយនៅឡើយ ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបរដ្ឋាភិបាលនិរទេស។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/DSC01899-1024x683.jpg)
ការថ្លែងបែបនេះ ស្របពេលមានមនុស្សមួយក្រុមដែលនិរទេសខ្លួននៅក្រៅប្រទេស មានគម្រោងបង្កើតរដ្ឋាភិបាលនិរទេស ឬរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការបោះឆ្នោត ដោយឈរលើគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស។
បណ្ឌិត គិន ភា បានថ្លែងប្រាប់កម្ពុជាថ្មីថា សកម្មភាពក្នុងការរៀបចំឱ្យមានរដ្ឋាភិបាលស្រមោលណាមួយ ឬរដ្ឋាភិបាលនិរទេស នៅក្រៅប្រទេសដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសំឡេងប្រជាពលរដ្ឋ សិទិ្ធ ធិបតេយ្យរបស់ប្រជាពលរដ្ឋ គឺជាអំពើខុសច្បាប់ ដែលទាមទារឱ្យមានវិធានការផ្លូវច្បាប់។ បណ្ឌិត គិន ភា ថ្លែងថា៖«ដូច្នេះ បើមានការប៉ុនប៉ងណាមួយ ក្នុងការបង្កើតរាជរដ្ឋាភិបាលនិរទេស គឺជាការប៉ុនប៉ុង មិនត្រឹមតែរំលោភទៅលើច្បាប់ ឬរដ្ឋធម្មនុញ្ញទេ ប៉ុន្តែកំពុងតែប្រមាថចំពោះឆន្ទៈ និងសំឡេងឆ្នោតប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលគេផ្តល់សេចក្តីទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាល»។
ការអះអាងបែបនេះ ដោយសាររាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺជារាជរដ្ឋាភិបាលដែលមានធម្មានរូបគ្រប់គ្រាន់ ដែលកើតចេញអំពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយឆន្ទៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេស គឺការគាំទ្ររបស់ប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុត គាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យកាន់អំណាចដឹកនាំប្រទេសកម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោត ដោយគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈ រហូតដល់ទៅ ១២០ លើ ១២៥ អាសនៈ។ នេះសបញ្ជាក់ឱ្យឃើញពីការគាំទ្រដ៏ធំធេងរបស់ប្រជាជនចំពោះ គណបក្សប្រជាជនកម្ពុជា(CPP) ហើយ CPP មានសិទ្ធិគ្រប់គ្រាន់ក្នុងការរៀបចំ ដឹកនាំរដ្ឋាភិបាលដោយស្របច្បាប់ និងមានធម្មានុរូបពេញលេញ។
លោកបណ្ឌិត គិន ភា ដែលជាអ្នកវិភាគនយោបាយ បានថ្លែងយ៉ាងដូច្នេះថា៖«ដូច្នេះ ក្នុងករណីនេះ មានវិធានការតាមផ្លូវច្បាប់ គឺត្រូវតែអនុវត្តដោយម៉ឺងម៉ាត់ ដោយមិនអាចលើកលែងបានចំពោះជនទាំងឡាយណាដែលរួមគំនិត សមគំនិត ឬចូលរួមដោយផ្ទាល់ក្នុងការបង្កើតរដ្ឋាភិបាលនិរទេសណាមួយសំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/kptfb-1-Recovered-7-1024x614.jpg)
«ខ្ញុំគិតថា មកដល់ពេលនេះ គឺយើងទើបតែទទួលបាននូវសន្តិភាពពេញលេញជា ២ទសវត្សរ៍ ដូច្នេះសន្តិភាពរបស់យើងនៅតែមានភាពផុយស្រួយនៅឡើយ។ដូច្នេះ ប្រជាពលរដ្ឋយើងទាំងអស់ ក៏ដូចជាតួអង្គនានានៃសង្គមជាតិរបស់យើង គឺត្រូវតែមានកាតព្វកិច្ចនាំគ្នារួម ថែរក្សាការពារនូវសុខសន្តិភាព ដែលយើងរកបានដោយលំបាកនេះ»។ នេះជាការថ្លែងរបស់លោកបណ្ឌិត។
ជាមួយគ្នានេះ លោកបានក្រើនរំឭកដល់បងប្អូនដែលមាននិន្នាការប្រឆាំង សូមកុំជឿតាមការញុះញង់ ការឃោសនា ឬក៏ការបង្កចលាចលពីក្រុមមេក្លោងណាមួយ ដែលនាំឱ្យជ្រុលខ្លួន ផុងខ្លួនទៅចូលក្នុងចលនាណាមួយនៃការបង្កើតរដ្ឋាភិបាលនិរទេសនោះ។ លោកសង្កត់ធ្ងន់ថា៖«វាមានបញ្ហាធ្ងន់ធ្ងរចំពោះខ្លួនឯង ហើយក៏អាចមានផ្តល់ផលជាអវិជ្ជមានសម្រាប់សង្គមជាតិ ប្រសិនបងប្អូនចង់រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ សុខសន្តិភាព យើងអាចធ្វើនិយោបាយដោយស្របច្បាប់ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៅកម្ពុជា ចៀសវាងដាច់ខាតនូវទង្វើ និងសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ សុខសន្តិភាពនិងស្ថេរភាពនយោបាយ ក្នុងប្រទេសកម្ពុជា»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២៨ មិថុនា ២០២៤ បានបង្ហើបជាសាធារណៈថា ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ។ ជាមួយគ្នានេះ សម្តេចបានព្រមានថា បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ត្រូវតែកម្ចាត់ចោល និងរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយដែលនៅក្នុងប្រទេសដែលជារឿងចាំបាច់ដើម្បីធានាការពារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/photo_2024-06-28_10-37-05-1024x681.jpg)
សម្តេចតេជោ សង្កត់ធ្ងន់ថា៖««យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកនយោបាយជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងន័យនេះ ខ្ញុំអំពាវនាវដល់ប្រជាជនទាំងមូល លើកកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា»។
យ៉ាងណាមិញ សម្តេចតេជោ មិនបានបង្ហើបពីឈ្មោះ ឬក្រុមណា ដែលគ្រោងបង្កើតរដ្ឋាភិបាលនិរទេសនោះទេ។
ប៉ុន្តែជាការកត់សម្គាល់ ក្រុមអ្នកនយោបាយនិរទេសខ្លួនរស់នៅក្រៅប្រទេស ដែលតែងតែរិះគន់ជាន់ពន្លិចរដ្ឋាភិបាល និងអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយនានាមកកម្ពុជានោះ គឺក្រុមរបស់ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង៕
អត្ថបទ៖ ឡាយ សាមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?