ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមជម្លៀសពលរដ្ឋចេញពី លីបង់
តាមការចុះផ្សាយរបស់សារព័ត៌មាន NBC នៅថ្ងៃសុក្រទី២៨ខែមិថុនាឆ្នាំ២០២៤, ក្រសួងការពារជាតិអាមេរិក កំពុងបញ្ជូនកងកម្លាំង ចូលទៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសលីបង់ភ្លាមៗ ក្នុងករណីចាំបាច់ណាមួយ។ តាមរបាយការណ៍ខាងលើ ទីក្រុងវ៉ាស៊ីនតោនបារម្ភថា អ៊ីស្រាអែលអាចនឹងចាប់ផ្តើមប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
កាលពីថ្ងៃពុធ កប៉ាល់វាយប្រហារពហុបំណង USS Wasp នៃកងទ័ពជើងទឹកអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៤ ត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេរួចទៅហើយ។ ជាងនេះទៅទៀត កប៉ាល់ USS Oak Hill ក៏ស្ថិតនៅក្នុងតំបន់រួចទៅហើយដែរ ស្របពេលមន្ត្រីអាមេរិក បន្តទាក់ទងជាមួយសម្ព័ន្ធមិត្ត ដើម្បីសម្រួលការជម្លៀសរួមគ្នា ប្រសិនបើចាំបាច់។
សេចក្តីប្រកាសនេះកើតឡើង ចំពេលលេចឮព័ត៌មានថា កងទ័ពអ៊ីស្រាអែល បានអនុម័តផែនការប្រតិបត្តិការរួចហើយ ដើម្បីវាយលុកចូលក្នុងប្រទេសលីបង់ នាពេលឆាប់ៗ។
សូមបញ្ជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មីម្តងទៀតកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សា ទៅលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សជាងមួយពាន់នាក់ និងចាប់ជាង២៤០នាក់ទៀត ធ្វើជាចំណាប់ខ្មាំង។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល ក៏បើកការសងសឹក ហើយចលនាហេសបូឡា របស់លីបង់ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ក៏លូកដៃចូលជួយក្រុមហាម៉ាស ហើយបាញ់សន្ធាប់លើអ៊ីស្រាអែល ជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា