Connect with us

ព័ត៌មានជាតិ

អនុរដ្ឋមន្ត្រីការបរទសជប៉ុន សម្តែងការភ្ញាក់ផ្អើលឃើញភ្នំពេញអភិវឌ្ឍន៍លើសការរំពឹងទុក

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទសជប៉ុន លោក ត្សឹហ្កិ យ៉ុស៊ិហ្វូមិ សម្តែងការភ្ញាក់ផ្អើលពេលឃើញរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ច្រើនលើសពីការគិតទុក។ លោកបានលើកឡើងបែបនេះ នៅក្នុងពិធីជប់លៀងស្វាគមន៍នៃសន្និសីទ ASJA-ASCOJA-JAC លើកទី២២ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលផ្ដោតលើប្រធានបទ «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករវាងជប៉ុន-អាស៊ាន» ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន។ កម្មវិធីខាងលើ គឺជាការជួបជុំអតីតនិស្សិតកម្ពុជា និងអតីតនិស្សិតសមាជិកអាស៊ាន ដែលធ្លាប់សិក្សានៅជប៉ុន។

អនុរដ្ឋមន្ត្រីការបរទសជប៉ុន លោក ត្សឹហ្កិ យ៉ុស៊ិហ្វូមិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោក ត្សឹហ្កិ យ៉ុស៊ិហ្វូមិ បានថ្លែងទាំងទឹកមុខរីករាយថា ៖«វាកន្លងទៅអស់ជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានមកកម្ពុជា ហើយលើកនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលដោយបានឃើញរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ច្រើនលើសពីការគិត​ទុករបស់ខ្ញុំ។ លើសពីនេះ ខ្ញុំនៅតែរំភើបចិត្តចំពោះទឹកចិត្ត និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាចំពោះជប៉ុន»។
វត្តមានរបស់លោកនាពេលនេះ ក៏បានជួបពិភាក្សាការងារជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអតីតនិស្សិតអាស៊ានដែលធ្លាប់សិក្សានៅប្រទេសជប៉ុនផងដែរ។

លោកធ្លាប់បានជួបអតីតនិស្សិតមួយចំនួនក្នុងឱកាសសន្និបាតអតីតនិស្សិតពីជប៉ុនលើកទី៤ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ កាលពីខែមីនាឆ្នាំនេះ ហើយលោកពិតជារីករាយក្រៃលែងដែលបានជួបគ្នាសារជាថ្មីម្តងទៀត។
លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោកបានចំណាយពេលជាច្រើនឆ្នាំក្នុងការគ្រប់គ្រងការិយាល័យប្រៃសណីយ៍ និងដំណើរការស្ថាប័នជាតិប្រៃសណីយ៍។
ក្នុងតួនាទីជាអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោកនឹងជួយគាំទ្រដល់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដែលបានធ្វើឱ្យប្រទេសជប៉ុនមានទំនាក់ទំនងយ៉ាងរស់រវើកតួយ៉ាងជាមួយកម្ពុជា និងបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបណ្តាញដែលបង្កើតជាមូលដ្ឋានសម្រាប់ទំនាក់ទំនងការទូត។

លោកបញ្ជាក់ថា៖«ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសន្និសីទ ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន(ASCOJA) លើកនេះ ដោយសារយើងផ្តល់តម្លៃដល់បណ្ដាញអតីតនិស្សិតអន្តរជាតិពីប្រទេសជប៉ុន និងគាំទ្រសកម្មភាពនានារបស់ពួកគេតាមដែលអាចធ្វើទៅបាន»។

កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ រាជធានី​ភ្នំពេញ​ បាន​ពង្រីក​ទាំង​បរិមាណ និង​គុណភាព ដោយក្នុងនោះ ផ្ទៃដីរបស់ទីក្រុងបានកើនឡើងពី ៣០០ គីឡូម៉ែត្រការ៉េ ដល់ជាង ៧០០ គីឡូម៉ែត្រការ៉េ។ សម្តេចបញ្ជាក់ថា៖«គុណភាពសំដៅទៅលើភាពសម្បូរបែប និងកម្រិតជីវភាព ក្នុងនោះ​កម្រិត​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគ្រប់កន្លែង ជាពិសេស ភ្នំពេញកើន​ឡើង​ជាបន្តបន្ទាប់»៕

អត្ថបទ៖ ឡាយ​ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ២ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម