ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយមហាល្បឿនយ៉ាងធំសម្បើម ហោះកាត់ផែនដី ចុងសប្តាហ៍នេះ
អាចម៍ផ្កាយដ៏ធំសម្បើមមួយនឹងហោះកាត់ផែនដីនៅចុងសប្តាហ៍នេះ ប៉ុន្តែសូមកុំភ័យបារម្ភឲ្យសោះ ព្រោះវានឹងមិនបង្កជាផលប៉ះពាល់អ្វីដល់ពិភពលោកទេ។

តាមការចុះផ្សាយរបស់ CBC កាលពីថ្ងៃសុក្រទី២៨ខែមិថុនា អាចម៍ផ្កាយនេះមានឈ្មោះ 2024 MK ហោះមកជិតផែនដី ចម្ងាយ ២៩០ ០០០គីឡូម៉ែត្រ ពោលគឺជិតជាងដំណើរគោចររបស់ព្រះចន្ទជុំវិញផែនដីទៅទៀត។
ទន្ទឹមនោះ មជ្ឈមណ្ឌលជាតិសម្រាប់ការសិក្សាវត្ថុជិតផែនដី (CNEOS) នៃអង្គការណាសា បានឲ្យដឹងថា ជាមួយអង្កត់ផ្ចិតចន្លោះពី ១២០ម៉ែត្រ ទៅ ២៦០ ម៉ែត្រ, អាចម៌ផ្កាយ 2024 MK នឹងហោះកាត់ផែនដីក្នុងល្បឿនកំពូលលឿន ៩.៣៧គីឡូម៉ែត្រក្នុងមួយវិនាទី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ មនុស្សប្រហែលជាមិនអាចមើលឃើញអាចម៌ផ្កាយនេះដោយភ្នែកទទេបានឡើយ ពោលគឺត្រូវប្រើតេឡេស្កុប ហើយម្យ៉ាងវិញទៀត ដោយសារតែល្បឿនមហាលឿនរបស់វា ការមើលតាមរយៈតេឡេស្កុប ក៏ប្រហែលជាឃើញមិនច្បាស់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ