Connect with us

សន្តិសុខសង្គម

រយៈពេល៣៥ថ្ងៃ សាលាដំបូងរាជធានី ខេត្ត ទទួលបានសំណុំរឿងក្មេងទំនើង ២៤៤ករណី

បានផុស

នៅ

ក្នុងរយៈពេល៣៥ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងចំនួន ២៤៤ ករណី ។

ពាក់ព័ន្ធករណីក្មេងទំនើង ២៤៤ករណីខាងលើនេះ មានជនសង្ស័យចំនួន ១៣២៩ នាក់ ក្នុងនោះតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៩៦៨ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តលើកឡើងទៀតថា ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៍ សូមថ្លែងអំណរគុណដល់សាលដំបូងរាជធានី​ ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានសំណូមពរ និងអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ ជៀសវាងនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម២ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ២ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម