ព័ត៌មានជាតិ
ចាយពេលរៀបចំជាង ៨ ឆ្នាំ ក្រសួងបរិស្ថានប្រកាសដាក់ឲ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិ
ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រោយឆ្លងកាត់ការតាក់តែងរៀបចំជាង ៨ ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ក្រមបរិស្ថាននិងធនធានធម្មជាតិកាលពីម្សិលមិញថា ការរៀបចំក្រមបរិស្ថាន និងធនធានធម្មជាតិនេះបានប្រើប្រាស់ពេលវេលាប្រមាណ ៨ ឆ្នាំ តាំងពីអាណត្តិ លោក សាយ សាអាល់ ដឹកនាំជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានពុះពារចងក្រងបង្កើតឡើង និងបានដាក់ឲ្យប្រើប្រាស់នៅពេលនេះ។
លោកថា ក្រមបរិស្ថាននិងធនធានធម្មជាតិ ប្រមូលផ្តុំរាល់បទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលនឹងក្លាយជាលិខិតតូបករណ៍គតិយុត្តមួយយ៉ាងសំខាន់សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអ្នកអនុវត្តច្បាប់ផ្សេងទៀត មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន ។
ក្រមបរិស្ថាន និងធនធានធម្មជាតិនេះមានសារសំខាន់ណាស់។ បើតាមលោករដ្ឋមន្រ្តី «ប្រទេសមួយបើគ្មានច្បាប់ទេ មិនអាចជោគជ័យបានទេ ហើយក្រសួងមួយបើគ្មានច្បាប់អនុវត្ត ក៏គ្មានចិរភាពដែរ»។
លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបរិស្ថាននឹងប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ជាឧបករណ៍ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្រមបរិស្ថាននិង ធនធានធម្មជាតិ ចែកជា ១២ កន្ថី និងមានមាត្រាសរុប ៨៦៥ ហើយបានបញ្ជាក់អំពីតម្រូវការរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធចំនួន១៣១ ដើម្បីគាំទ្រ ការអនុវត្តឱ្យបានពេញលេញ។ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ក្នុងក្របខណ្ឌជាតិ និងសកល និងជំរុញ និងបង្កើនប្រសិទ្ធភាព នៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បានធ្វើការបោះពុម្ពក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចែកជូនដល់ បណ្តាភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនោះ ភាគីពាក់ព័ន្ធ ក៏អាចធ្វើការទាញយកឯកសារក្រមនេះ (Download) ទាំងជាភាសារខ្មែរ និងអង់គ្លេសពីប្រព័ន្ធ QR-Code ដែលមានដាក់ជូនជាសាធារណៈ។
ក្នុងកិច្ចគាំពារដល់វិស័យបរិស្ថាន ក្រសួងបរិស្ថានក្រោមការដឹកនាំដោយលោក អ៊ាង សុផល្លែត បានកំណត់ទិសដៅការងារជាអាទិភាពគឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋសំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីបានលើកឡើងពីការដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និង សុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្រប ព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្រសួងបរិស្ថានបានប្រកាសយុទ្ធនាការដាំដើមឈើយ៉ាងតិច ១ លានដើមក្នុង១ឆ្នាំ។ ក្នុងនោះក្រសួងបរិស្ថានក៏មានផែនការរៀបចំថ្នាលបណ្តុះកូនឈើថ្នាក់ជាតិចំនួន ៥ តំបន់ នៅក្នុងខេត្តត្បូងឃ្មុំសៀមរាប កោះកុង កំពង់ស្ពឺ និងមណ្ឌលគីរី ដើម្បីពង្រីកចលនាដាំដើមឈើ ជាពិសេសដាំស្តារព្រៃឈើឡើងវិញ និងបង្កើនគម្របបៃតង តាមរយៈការផ្តល់កូនឈើដោយឥតគិតថ្លៃដល់ប្រជាសហគមន៍ និងសាធារណជនយកទៅដាំតាមវត្តអារាម សាលារៀន សហគមន៍ និងទីសាធារណៈផ្សេងៗ។
យុទ្ធនាការនេះនឹងរួមចំណែកសម្រេចគោលបំណងនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ