ព័ត៌មានជាតិ
ផ្លាស់ប្ដូរប្រធានមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង អភិបាលខេត្តក្រើនរំលឹកដល់គ្រូពេទ្យ ប្រកាន់ភ្ជាប់វិជ្ជាជីវៈ
ក្នុងពិធីផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជំរុញឲ្យមន្រ្តីបុគ្គលិកគ្រូពេទ្យប្រកាន់ភ្ជាប់វិជ្ជាជីវៈ ប្រកបដោយសីលធម៌ និងខិតខំបំពេញការងារឲ្យបានល្អប្រសើរថែមទៀត។
កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នៅក្នុងសាលាខេត្តបានរៀបចំពិធីផ្លាស់ប្ដូរតួនាទី និងមុខតំណែងរបស់មន្ត្រីសុខាភិបាលខេត្តមួយចំនួននៅ ក្នុងនោះដែរគេក៏បានសង្កេតឃើញមានការផ្លាស់ប្ដូរមុខតំណែងរបស់ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ។
លោក កាក់ សីលា ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៣ នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ត្រូវបានផ្ទេរភារកិច្ចពីប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងឳ្យទៅបម្រើការងារនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងតែងតាំងលោក ហាន ឧត្តម ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ឲ្យកាន់មុខដំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងលោក កិម សាផាន្នភិរម្យ ឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងថ្មី ត្រូវតែបន្តយុទ្ធនាការអនុត្តកិច្ចការការងាររបស់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែងបំពេញការងារក្នុងនាមជាថ្នាក់ដឹកនាំ ទៅតាមតួនាទីភារកិច្ចរបស់ខ្លូន ពិសេសពង្រឹងរចនាសម្ព័ន្ធនៅក្នុងការងារ ពង្រឹងសីលធម៌ សុជីវធម៌ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងបម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរជាងមួយកម្រិតបន្ថែមទៀត ដើម្បីបំពេញភាពពេញចិត្តដល់ប្រជាពលរដ្ឋដែលទទួលសេវាកម្មថែទាំជម្ងឺនៅមន្ទីរបង្អែកទីនេះ ។
លោកក៏ក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ឲ្យបន្តកិច្ចការរបស់ខ្លួនស្របនឹងវិជ្ជាជីវៈជាគ្រូពេទ្យ ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ជាប់ជានិច្ច ពិសេសខិតខំថែទាំអ្នកជំងឺដែលមកទទួលសេវាព្យាបាលនៅមន្ទីរបង្អែកខេត្តបាត់ដំបង។
មួយរយៈចុងក្រោយនេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានរឿងអាស្រូវបានកើតឡើងផ្ទួនៗគ្នា ដោយសារតែមានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ ដែលបញ្ហានេះបានធ្វើឲ្យបណ្ដាញសង្គមមួយចំនួនបានបង្ហោះឡើងអមជាមួយនឹងសារដែលធ្វើការរិះគន់ទៅលើមន្ទីរពេទ្យយ៉ាងចាស់ដៃ។
ស្រ្តីម្នាក់ជាគ្រូបង្រៀនថ្នាក់មត្តេយ្យ នៅសាលាបឋមសិក្សាស្វាយធំ បានស្លាប់ទាំងម្តាយទាំងកូននៅក្នុងពោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយត្រូវបានចោទប្រកាន់ដោយសារក្រុមគ្រូពេទ្យធ្វើការធ្វេសប្រហែស។
យ៉ាងណាចំពោះមរណៈភាពស្រ្តីខាងលើ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានឆ្លើយតបថា ស្រ្តីឈ្មោះ ចាន់ ស្រីណុច អាយុ ៤៣ ឆ្នាំ ដែលមានអាសយដ្ឋាននៅ ភូមិដាំស្ពៃ សង្កាត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទទួលមរណៈភាពកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១២:៣០នាទី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ស្រ្តីរងគ្រោះបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៥:៤០ ដោយមូលហេតុឈឺក្បាល និងថប់ដង្ហើម ហើមជើងទាំងសងខាង និងមានផ្ទៃពោះ ៨ ខែ (ស្ត្រីបានសម្រាលកូន ប្រុសទម្ងន់ ២,៩គីឡូក្រាម) ។
គ្រូពេទ្យព្យាបាលបានពិនិត្យឃើញថា ស្រ្តីខាងលើស្ថិតក្នុងស្ថានភាពខ្សោយថ្លើមចុងក្រោយ ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ខ្សោយតម្រងនោមចុងក្រោយ និងមានផ្ទៃពោះចំនួនប្រាំពីរដង (កូនមួយរលូត) (សម្រាលចុងក្រោយជាកូនទី៦)។
នៅចំពោះមុខស្ថានភាពបែបនេះ ក្រុមការងារបានខិតខំព្យាបាលដោយឱសថនិងមធ្យោបាយបច្ចេកទេស វិទ្យាសាស្ត្រ ដោយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិត តែជាអកុសលស្រ្តីជាអ្នកជំងឺបានទទួលមរណៈភាព នៅវេលា ម៉ោង ១២ និង ៣០នាទី ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤ នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ដោយរោគវិនិច្ឆ័យ ការពុលថ្លើមខ្លាំងក្លា ដែលបណ្ដាលឱ្យពុលដល់ខួរក្បាល (Encophalopathic hépatique) និងជំងឺខ្សោយថ្លើម រួមនឹងខ្សោយតម្រងនោមចុងក្រោយ (Syndrome hépata-rinal, par l’insuffisance hépatique de stade terminal)៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ