Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ឆ្លៀតយកម៉ោងសម្រាក លក់ទុរេនដាំនៅចំការផ្ទាល់ខ្លួន រកបានកម្រៃរាប់ម៉ឺនដុល្លារ

បានផុស

នៅ

លោក សួង សារឿន មានវ័យ ៥៧ឆ្នាំ ជាគ្រូបង្រៀនបង្រៀននៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ បានយកផ្លែទុរេនដែលដាំនៅចំការរបស់ខ្លួន មកដាក់លក់នៅក្បែសាលាខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ រាជធានីភ្នំពេញ ដើម្បីរកកម្រៃបន្ថែមពីប្រាក់ខែដែលមកពីអាជីពជាគ្រូបង្រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ សួង សារឿន អះអាងថា ការដែលលោកឆ្លៀតលក់ផ្លែទុរេននេះ គឺមិនប៉ះពាល់ដល់ម៉ោងបង្រៀនសិស្សឡើយ។ មិនប៉ះពាល់ម៉ោងបង្រៀន ព្រោះលោកឆ្លៀតលក់ផ្លែទុរេននៅពេលដែលម៉ោងសម្រាករបស់សិស្សនុសិស្ស និងពេលដែលលោកទំនេរតែប៉ុណ្ណោះ  ម្យ៉ាងទៀតលំនៅឋានរបស់លោកក៏ក្បែរសាលាស្រាប់។

លោក សួង សារឿន ឲ្យដឹងថា ផ្លែទុរេនដែលលោកយកមកលក់នេះ គឺដាំនៅចំការផ្ទាល់ខ្លួន ស្ថិតក្នុងស្រុកកំពង់បាយ ខេត្តកំពត។ លោកបន្តថា ជារៀងរាល់រដូវផ្លែទុរេនលោកតែងឆ្លៀតយកពេលទំនេរទៅបេះនៅចំការរបស់លោក ជួនពេលខ្លះផ្ញើឲ្យបងបង្កើតជាអ្នកបេះ រួចផ្ញើរតាមរថយន្តតាក់សុីមកលក់ដែលមួយឆ្នាំៗលោកអាចរកប្រាក់រាប់មុឺនដុល្លារ។

តាមការឱ្យពីសំណាក់គ្រូបង្រៀននៅវិទ្យាល័យច្បារអំពៅរូបនេះ លោកលក់ផ្លែទុរេនម៉ាន់ថង តម្លៃ២៥០០០រៀលក្នុង១គីឡូក្រាម ចំណែកផ្លែទុរេនប្រភេទឪខាក់លក់ក្នុងតម្លៃត្រឹម២០០០០រៀលប៉ុណ្ណោះ។

លោកគ្រូ សួង សារឿន បញ្ជាក់ថាផ្លែទុរេនដែលលោកលក់ គឺជាផ្លែទុរេនដាំដុះតាមបែបធម្មជាតិ មិនប្រើជីគីមីឡើយ ព្រោះត្បិតលោកខ្លាចប្រើជីគីមីទៅប៉ះពាល់ដល់អាយុជីវិតមនុស្ស។ លោកបន្ថែមថា ជារៀងរាល់រដូវលោកមានម៉ូយរងចាំទិញជាហូរហែរ ក៏ព្រោះតែទុរេនរបស់ជាទុរេនដាំដុះបែបមធ្មជាតិ មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់។

ប្រសិនបើប្រិយមិត្តចង់ទិញផ្លែទុរេនរបស់លោកគ្រូ សួង សារឿន អាចទាក់ទងតាមទូរសព្ទ័របស់លោកគ្រូ ០១៦ ៨៤៤ ១៩៧៕

អត្ថបទ៖​ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម