Connect with us

សន្តិសុខសង្គម

បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើរថយន្តរងរបួស ស្រាប់​តែជនជាតិ១ក្រុម លើកដាក់​រថយន្ត​បើករត់គេចផ្អើលសមត្ថកិច្ចដេញឃាត់

បានផុស

នៅ

បុរសជនជាតិចិនម្នាក់បានឈរតោងជញ្ជាំងរថយន្តមួយគ្រឿង ខណៈរថយន្ត​នោះ​បើក​បរក្នុងល្បឿនលឿន បណ្ដាល​ឲ្យធ្លាក់ពីលើរថយន្តបោកក្បាលរងរបួសធ្ងន់ រួចបើករត់ទៅបាត់ បន្ទាប់មកស្រាប់តែមានជនជាតិចិនជាច្រើននាក់ទៀតជិះរថយន្តក្រុង១គ្រឿងទៅដល់ឈប់នៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដែលអ្នកបើកបររថយន្តដែលជាជនជាតិខ្មែររវល់តែជជែកភ្លេចខ្លួន ស្រាប់ជន​ជាតិចិន​៤ទៅ៥នាក់លើកអ្នករបួសដាក់លើរថយន្ត រួចបើករត់គេចយ៉ាងលឿនតែម្ដង​ប៉ុន្តែត្រូវបាន​សមត្ថកិច្ចឃាត់បានមកវិញ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥៖៥០នាទី​ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ មុខរោងចក្រកាត់ដេរ ប៊ឺរី ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើនោះគឺជាជនជាតិចិន ហើយមិនទាន់ត្រូវបានស្គាល់​អត្តសញ្ញាណ​នៅឡើយទេ គាត់ស្ពាយ​កបូប១​ជាប់ខ្លួន ហើយនៅក្នុងកាបូបនោះមានលុយចំនួន៣៦០ដុល្លារ និងមិនមានលិខិតឆ្លងដែននោះទេ សមត្ថកិច្ចបានបញ្ជូនគាត់ទៅសង្រ្គោះនៅមន្ទីរពេទ្យតេជោ​សន្ដិភាព​។

បុរសជាសន្តិសុខរោងចក្រកាត់ដេរ ប៊ឺរី បាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញ​បុរសរងគ្រោះជិះឈរលើជញ្ជាំងររថយន្តមិនស្គាល់ម៉ាក១គ្រឿង ហើយរថយន្តនោះបើកបរ​ក្នុងល្បឿន​លឿនពីជើងទៅត្បូងឡាកួរពេញផ្លូវ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុរសដែលឈរតោងនោះតោងលែងជាប់ហើយធ្លាក់ពីលើរថយន្តបោកក្បាល បែកហូរឈាមរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង ចំណែករថយន្តនោះបើកគេចទៅបាត់។

ប្រភពដដែលបានឲ្យដឹងទៀតថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមួយ​សន្ទុះក្រោយមកក៏មានមានជនជាតិចិនច្រើននាក់ជិះរថយន្តក្រុង១គ្រឿងផ្សេងទៀតទៅដល់ ហើយ​បានឈប់នៅទីនោះ។

រថយន្តក្រុងខាងលើពណ៌សឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ3C-9965 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ បន្ទាប់មកបុរសអ្នកបើកបររថយន្តបានចុះពីលើរថយន្ត ដោយពុំបានពន្លត់ម៉ាសុីន និងដកសោរចេញទេ។

ប្រភពខាងលើបានឲ្យដឹបន្តថា ពេលនោះបុរសជនជាតិចិន៤ទៅ៥នាក់បានចុះពីលើរថយន្ត ហើយខណៈអ្នកបើកបររថយន្តរវល់តែជជែកភ្លេចខ្លួន ជនជាតិចិនទាំងនោះក៏បាន​លើកអ្នករបួសដាក់លើរថយន្តរួចបើករត់គេចខ្លួនយ៉ាងលឿន ហើយគាត់ក៏បានដេញតាម។

ចំណែកឯនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងនគបាលការិយាល័យចរាចរណ៍​ផ្លូវគោក​នៃស្នងការដ្ឋានរាជធានីភ្នំពេញ ជួយចេញស្ទាក់ឃាត់បាននៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលឃាត់រថយន្តនោះបានឃើញមានមនុស្ស​ចំនួន៤០​នាក់ស្រី​២នាក់ជិះនៅលើរថយ​ន្តនោះ ក្នុងនោះមានជនជាតិចិនចំនួន៣៩នាក់ និងស្រ្តីខ្មែរម្នាក់។

បន្ទាប់មកបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ និង​បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតោជោសន្តិភាព ហើយពុំទាន់ដឹងថារឿងនេះ​គឺជា​ករណី​អ្វីនៅឡើយ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម