ព័ត៌មានជាតិ
សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថា របាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់
សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតជាង៧ម៉ឺននាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានដាក់ពាក្យប្តឹង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា ហៅថា «សង់ត្រាល់» ទៅក្រសួងមហាផ្ទៃ ថាអង្គការនេះចេញរបាយការណ៍ញុះញង់ បង្កាច់បង្ខូច បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។
លោក តែប តុន ប្រធានសហព័ន្ធសហជីពអភិវឌ្ឍន៍កម្មករ និងជាអនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា របាយការណ៍សង់ត្រាល់ កាលពីថ្ងៃទី៤ ខែមិថុនា មានចំណងជើងថា «របាយការណ៍ឧបសគ្គរារាំង ភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» មានចំនួន១២ទំព័រនោះ គឺជាបាយការណ៍ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ មានខ្លឹមសារ ញុះញុង ឱ្យមានការរើសអើង លាបពណ៌ធ្វើឱ្យមានការបែកបាក់ធ្ងន់ធ្ងរ។
លោកថ្លែងថា៖«យើងគិតថារបាយការណ៍របស់សង់ត្រាល់ មានលក្ខណៈបែបប្រឆាំងមកលើរដ្ឋាភិបាល។ យើងឃើញហើយថា របាយការណ៍របស់អង្គការ ILO-BFC គឺឆ្លុះបញ្ចាំងឃើញថា កម្ពុជាយើងមានសេរីភាពសហជីព ហើយមានការអភិវឌ្ឍ មានវឌ្ឍនភាពរីកចម្រើន។
តែផ្ទុយទៅវិញអង្គការសង់ត្រាល់ បែរជាធ្វើជារបាយការណ៍មួយថា សហជីពនៅកម្ពុជាមិនមានសេរីភាពគ្រប់គ្រាន់ អ៊ីចឹងវាផ្អុយពីរបាយការណ៍របស់ ILO អ៊ីចឹងហើយបានជាពួកយើងកើតទុក្ខមិនសុខចិត្តទេ។»
លោកអនុប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់ថា ក្នុងការដាក់ពាក្យប្តឹងនេះដែរ សហភាពបានស្នើសុំ ក្រសួងមហាផ្ទៃដើម្បី ជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់តាមការផ្លូវច្បាប់ចំពោះអង្គការ សង់ត្រាល់ បន្ថែមទៀត រកឱ្យឃើញថា តើអង្គការនេះមានអ្នកណាខ្លះជាខ្នងបង្អែក ហើយមានប្រភពចំណូលដូចម្តេច ព្រោះរបាយការណ៍អង្គការនេះ មិនតំណាងឱ្យកម្មករនិយោជិតទាំងមូលនៅកម្ពុជាទេ។
លោកបញ្ជាក់ថា សង់ត្រាល់ប្រមូលព័ត៌មាន តែជាមួយសហជីពគូកនរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍ ហើយលើកថាខ្លួនឯងឯករាជ្យ ចោទប្រកាន់សហជីពស្របច្បាប់ដទៃទៀត ថាមិនឯករាជ្យ។
មិនតែប៉ុណ្ណោះ លោកបន្ថែមថា របាយការណ៍ របស់អង្គការសង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនោះឡើយ។
តែផ្ទុយទៅវិញរបាយការណ៍នេះបានបង្ហាញអំពី ចរិតនយោបាយ បន្ទុចបង្អាក់ បង្កាច់បង្ខូច បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងកម្មករនិយោជិត តាមបង្គាប់បញ្ជាបរទេសដែលជាម្ចាស់ជំនួយ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត