Connect with us

សេដ្ឋកិច្ច

គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក

បានផុស

នៅ

ក្នុងជីវភាពប្រចាំថ្ងៃប្រជាជនកម្ពុជាតែងធ្វើដំណើរតាមមធ្យោបាយផ្សេងៗ ពិសេសរថយន្ត និងម៉ូតូដើម្បីទៅបំពេញការងារប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមើលឃើញពីស្ថិរភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងខ្លាំង ព្រមទាំងការសិក្សា វិភាគយ៉ាងល្អិតល្អន់ពីគម្រោងអាជីវកម្ម ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានកម្លាយខ្លួនទៅជា គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ដែលជាមជ្ឈមណ្ឌល ផ្តល់ជូននូវសេវាកម្មបង់រំលស់រថយន្ត និងម៉ូតូដ៏ធំជាងគេមួយ ប្រចាំប្រទេសកម្ពុជា។

ការបង្កើតឡើងនូវ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក នេះមិនត្រឹមតែជាផ្នែកមួយ ជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវឱកាសការងារដ៏ច្រើនសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយចូលរួមចំណែកក្នុងការបំពេញនូវតម្រូវការ ជូនបងប្អូនប្រជាពលរដ្ឋឱ្យទទួលបាននូវយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនផងដែរ។

ការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន គឺមិនមែនជារឿងចៃដន្យនោះទេ គ្រប់យ៉ាងអាស្រ័យមកពីការរួមចំណែកពីភាគទុនិក ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានបំពេញនូវសេចក្តីសុចរិត ចំពោះក្រុមហ៊ុន និងអតិថិជន ក្នុងភាពជាអ្នកដឹកនាំ  រួមទាំងកិច្ចសហការគ្នាយ៉ាងស្អិតរមួត ជាពិសេសគឺភាពទំនួលខុសត្រូវជារួម និងបន្តស្វែងរកភាពជោគជ័យរួមគ្នា ដើម្បីផ្តល់ជូនការអភិវឌ្ឍផលិតផល និងសេវាកម្ម កាន់តែមានគុណភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាបន្តទៀតនៅពេលអនាគត។

ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃស្នូល

ទស្សនវិស័យ

ទស្សនវិស័យរបស់ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក  គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់សេវាកម្ម ភតិសន្យាហិរញ្ញវត្ថុ និងកម្ចី រថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

បេសកកម្ម

បេសកកម្មរបស់យើងគឺផ្តល់សេវាកម្មភតិសន្យា និងកម្ចី ជូនដល់បុគ្គល និងក្រុមហ៊ុនសហគ្រាស ជាមួយនឹងមធ្យោបាយ ឬធនធានដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះយើងត្រូវធានានូវអត្ថប្រយោជន៍ដែលមាននិរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល។ យើងនឹងបម្រើតាមគោលការណ៍​សីលធម៌ខ្ពស់បំផុត គ្រប់ពេលវេលា ដោយគោរពច្បាប់ សង្គម និងបរិស្ថាន ។

គុណតម្លៃស្នូល

អតិថិជនជាធំ ​សេវាល្អឥតខ្ចោះ

ភាពជាអ្នកដឹកនាំ ភាពជាអ្នកដឹកនាំ ទាំងអស់គ្នា

សេចក្តីសុចរិត អនុវត្តត្រឹមត្រូវ និងស្មោះត្រង់

ការទទួលខុសត្រូវ ខ្ញុំធ្វើគឺខ្ញុំទទួលខុសត្រូវ

សហប្រតិបត្តិការ គោលដៅរួម


ព្រឹត្តិការណ៍សំខាន់ៗ

២០១៥ ឧកញ៉ា លី សុភ័ក្ត បានបង្កើត ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដោយបានចុះបញ្ជី      លេខៈ០០០០០៦៩៤ នៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយនឹងដើមទុនដំបូងចំនួន ៣ លានដុល្លារ ដើម្បីជំរុញអោយមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារ។

២០១៦ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នៅថ្ងៃទី០៨​ខែមេសា ឆ្នាំ២០១៦

២០១៧ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតអោយមានសេវាកម្មភតិសន្យាម៉ូតូនៅលើ ទីផ្សារ។

២០២១ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចាប់ផ្ដើមធ្វើប្រតិបត្តិការ  និងមានការរីកចម្រើនជាបន្តបន្ទាប់  ហើយ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនរហូតដល់ ១០លានដុល្លារ។

២០២២ ដោយមានការរីកចម្រើនជាលំដាប់ទើប ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនម្តងទៀតរហូតដល់ ១៦ លានដុល្លារ។

២០២៣ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានធ្វើការវិនិយោគរួមគ្នាជាមួយនឹង HOTAI FINANCE CO., LTD. ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅតៃវ៉ាន់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

Update ៖ អគ្គិភ័យឆាបឆេះផ្ទះ ០៨ ខ្នង និង​រង​របួស​ក្រុម​ពន្លត់​អគ្គិភ័យ​កាណូត​ម្នាក់ នៅ​ខណ្ឌឫស្សីកែវ

ព័ត៌មានជាតិ៥០ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម