ព័ត៌មានជាតិ
លោក ជួន ណារិន្ទ៖ រាល់សមិទ្ធផលពេញផ្ទៃប្រទេសកម្ពុជាគឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិសភាព ស្ថិរភាព
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យបានថ្លែងថា រាល់សមិទ្ធផលដែលរីកលូតលាស់ពេញផ្ទៃប្រទេសកម្ពុជាទាំងមូលគឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិសភាព ស្ថិរភាព។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងសាងសង់ និងជួសជុលប្រព័ន្ធលូដើម្បីរំដោះទឹកជំនន់នាខែវស្សាមាន ប្រវែង៦៣៨ម៉ែត្រ និងទំហំមុខកាត់លូ ៨ តឹក កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ អញ្ជើញបើកការដ្ឋានគម្រោងសាងសង់ និងជួសជុលលូរំដោះទឹកជំនន់សរុបប្រវែង៦៣៨ម៉ែត្រ ដើម្បីសម្រួលដោះស្រាយជូនប្រជាពលរដ្ឋក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងដែលតែងបង្កការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានរាយការណ៍ឱ្យដឹងថា ការកសាងនិងជួសជុលប្រព័ន្ធលូរំដោះទឹកជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៤ ដែលអាចជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្សំកុសល១ សន្សំកុសល៤ សន្សំកុសល៥ ដើម្បីប្រើប្រាស់។ ជាងនេះថែមទៀត នៅឆ្នាំ២០២៤ រដ្ឋបាលសង្កាត់បឹងទំពន់ទី១ កំពុងបន្តអនុវត្តគម្រោងដាក់ប្រព័ន្ធលូ និងស្ថាបនាផ្លូវបេតុងជាច្រើនខ្សែទៀតដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់ទី១ បានសំណេះសំណាល និងពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ការកសាងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍សង្កត់ធ្ងន់ថា រាល់សមិទ្ធផលដែលរីកលូតលាស់ពេញផ្ទៃប្រទេសកម្ពុជាទាំងមូលគឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិសភាព ស្ថិរភាព ប្រជាពលរដ្ឋមានឱកាសប្រកបមុខរបរសព្វបែបយ៉ាង ដើម្បីអភិវឌ្ឍគ្រួសារកាន់តែរីកចម្រើនទៅមុខ។ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តនាំគ្នាការពារសន្តិភាព ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងទាំងមូលបន្តកសាងអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យថែមទៀត។
ជាពិសេសទៀតនោះ ប្រទេសកម្ពុជាយើងមានមោទកភាពជាប្រវត្តិសាស្រ្តដែលរាជរដ្ឋភិបាលកម្ពុជា អណត្តិទី៧ បានកសាងព្រែកជីកហ្វូណនតេជោ ដើម្បីបម្រើលើវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ហើយយើងទាំងអស់គ្នាក៏បានប្តេជ្ញាគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោយ៉ាងពេញទំហឹងផងដែរ។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន១៥គ្រួសារផងដែរ៕
អត្ថបទ៖ សុភា
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤