Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត ជំរុញឲ្យគ្រប់ភាគីចូលរួមលើកកម្ពស់វិស័យកីឡាឲ្យឆ្ពោះទៅរកភាពជោគជ័យ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត មានប្រសាសន៍ឲ្យដឹងថាវិស័យអប់រំកាយ និងកីឡា បានចូលរួមចំណែក និងលើកកម្ពស់ដល់សុខភាព និងសុខមាលភាពសិស្សនិស្សិត និងប្រជាពលរដ្ឋគ្រប់រូប និងជួយកាត់បន្ថយនូវភាពអសកម្មផ្សេងៗបាននៅក្នុងសង្គម ជាពិសេសនោះការប្រើប្រាស់គ្រឿងញៀនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡាជាយានក្នុងការអភិវឌ្ឍន៍សង្គម ព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ហើយក្រសួងបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើនដើម្បីលើកកម្ពស់វិស័យកីឡានេះ។

លោកបានស្នើដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព ស្ថានប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋចូលរួមឧបត្ថម្ភគាំទ្រដើម្បីធ្វើឲ្យវិស័យកីឡាឆ្ពោះទៅរកភាពជោគជ័យ។ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ នៅពហុកីឡដ្ឋានខេត្តកំពត។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត សម្តេចបានចាត់ទុកថា ការងារអប់រំកាយ និងកីឡាបានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គម ធ្វើឲ្យវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់​សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីយុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ខណៈដែលក្រសួងអប់រំយុវជន និងកីឡានៅតែបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុ្ងងការទៅចូលរួមព្រឹត្តិការណ៍ប្រកួតធំៗរបស់ពិភពលោកនៅពេលខាងមុខ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងកំណែទម្រង់ទាំងនោះ ទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពតមាន៣ប្រភេទកីឡា ទី ១-កីឡាបាល់ទាត់ ១២ ក្រុម ទី ២-កីឡាបាល់បោះ ៥ ក្រុម និង ទី ៣-កីឡាប៉េតង់ ២០ក្រុម សរុបកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួតទាំងអស់ចំនួន ៣៦៦នាក់ នាក់ ស្រី២០នាក់។ ហើយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដោយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍បញ្ញត្តិលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព និងបទបញ្ជាបច្ចេកទេស  លទ្ធផលប្រកួតបានបញ្ចប់ដោយជោគជ័យ។ ដោយឡែក ជើងឯកបាល់ទាត់មហាជនខេត្តកំពត ២០២៤ លេខ១ បានទៅលើក្រុមកីឡាករក្លិបកំពង់សំរោង លេខ២ ក្លិបបូកគោ និងទី៣ក្លិបបូរីរ៉ាត់FC៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម