Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាមធ្វើសង្គ្រាមរំលាយប្រទេសចោល ជាមួយ អ៊ីស្រាអែល

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអាទិត្យទី៣០ខែមិថុនាឆ្នាំ២០២៤, បន្ទាប់​ពី​មាន​ការ​បាញ់គ្នាឆ្លងដែនកាន់​តែ​ខ្លាំងឡើង​រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) ជាមួយ​ក្រុម​ប្រដាប់​អាវុធ​លីបង់ ហេសបូឡា, ប្រទេសអ៊ីរ៉ង់ បានចេញមុខព្រមានបែបខ្លាំងៗថា អ៊ីស្រាអែល​នឹងត្រូវ​ប្រឈម​មុខជាមួយ​សង្រ្គាមដ៏​មហន្តរាយបំផុតនិងរំលាយប្រទេសចោលតែម្តង ប្រសិនបើ​កម្លាំង​របស់​ខ្លួន​ចូល​ឈ្លានពាន​លីបង់មែន។

អ្នកប្រយុទ្ធក្រុមហេសបូឡា (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះកើតឡើង ក្រោយពេលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសកាលពីដើមខែមិថុនាថា ទីក្រុងហ្ស៊េរុយសាឡិម ត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការដ៏ខ្លាំងក្លា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសលីបង់។

ជាការឆ្លើយតប បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកសម្តីរបស់លោក Netanyahu ថាជាសង្គ្រាមផ្លូវចិត្តនិងការឃោសនា ប៉ុន្តែបានព្រមានថា “សង្រ្គាមនឹងកើតឡើងមិនខានឡើយ ប្រសិនបើអ៊ីស្រាអែល បើកការវាយប្រហារពេញទំហឹងលើទឹកដីលីបង់ មែន”។

 (រូបថត៖ Getty)

ជុំវិញការព្រមានអំពីរឿងសង្គ្រាមនេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃពុធទី២៦ខែមិថុនា បានគំរាមថា ប្រសិនបើសង្គ្រាមជាមួយក្រុម ហេសបូឡា ផ្ទុះឡើងមែន អ៊ីស្រាអែលនឹងនាំប្រទេសលីបង់ ឲ្យវិលត្រឡប់ទៅសម័យយុគថ្មវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការពារជាតិរូបនេះ នៅតែទទូចថា រដ្ឋាភិបាលរបស់លោក ចង់មានដំណោះស្រាយការទូតនៅព្រំដែនអ៊ីស្រាអែល-លីបង់ ជាជាងការប្រើកម្លាំងបាយ។

ភាពតានតឹងឆ្លងដែនរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា បាននិងកំពុងកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុបង្កភាពភ័យខ្លាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងនាំតំបន់មជ្ឈិមបូព៌ា ខិតកាន់តែជិតទៅនឹងមាត់ជ្រោះមរណៈ។

 (រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះ បើយោងតាមតួលេខរបស់ AFP, ជាង៨ខែ នៃការបាញ់គ្នាឆ្លងដែនរវាងភាគីទាំងពីរ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៨១នាក់បាត់បង់ជីវិតនៅក្នុងប្រទេសលីបង់ ដែលភាគច្រើនគឺជាយុទ្ធជន ប៉ុន្តែក៏មានជនស៊ីវិលចំនួន៩៤នាក់ផងដែរ។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នារាល់ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល គំរាមនាំ លីបង់ វិលត្រឡប់ទៅសម័យយុគថ្ម វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
សន្តិសុខសង្គម៣៧ នាទីutes មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ៣ ម៉ោង មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

Sokha Hotels

ព័ត៌មានពេញនិយម