Connect with us

ជីវិតកម្សាន្ដ

វណ្ណដា បានត្រឹមសរសេរសំបុត្រទាំងទឹកភ្នែកចូលរួមរំលែកទុក្ខលោកតា គង់ ណៃ

បានផុស

នៅ

កំពូល​តារា​ចម្រៀង​រ៉េប វណ្ណដា បន្ទាប់​ពី​ទទួលដំណឹង​នៃ​ការ​ទទួល​មរណភាព​របស់​ព្រឹទ្ធាចារ្យ​កោសល្យវោហារ​លោក​តា គង់ ណៃ បាន​ធ្វើ​ឲ្យ​លោក​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​ពេល​នេះ​លោក​កំពុង​ចេញ​ទៅ​សម្តែង​នៅឯ​ក្រៅ​ប្រទេស​ដោយ​មិន​អាច​មាន​ឱកាស​ចូលរួម​បុណ្យ​សព និង​ជូន​ដំណើរ​ជា​លើក​​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​រ៉េប វណ្ណដា កន្លង​មក​​គឺធ្លាប់​តែ​ជា​​មនុស្ស​​ដែលរឹងមាំ​មិនដែល​ស្រក់ទឹកភ្នែក​ឲ្យមហាជន​បាន​ឃើញ​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​រន្ធត់​ចិត្ត​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​នោះ​ក្រោយ​ពេល​ដែល​តារា​ប្រុសរូបនេះទទួល​ដំណឹង​នៃ​មរណភាព​របស់​លោកគ្រូ(ព្រឹទ្ធាចារ្យកោសល្យ​វោហារ​លោកតា គង់ ណៃ)។

វណ្ណាដា បាន​សរសេរ​សំណេរ​រៀប​រាប់​លាយ​ឡំទឹកភ្នែកថា“នៅពេលដែលឮដំណឹងមួយ​នេះ​ពិត​ជាពិបាកទទួល​យក ពិបាកនឹង​​ទប់ទឹកភ្នែក​ស្របពេលដែលខ្ញុំកំពុងពង្រីក​ពី​ភាពអស្ចារ្យនៃសិល្ប:ខ្មែរ តន្រ្តីខ្មែរ និងបាន​ពាំនាំ​ឧបករណ៍​តន្រ្តី​​បុរាណ​ខ្មែរ​ដូចជា, ខ្មុយ ទ្រ ចាប៉ី ឃឹម មកតំណាង​ឲ្យប្រទេស​កម្ពុជាទទួល​បានការ​ស្រលាញ់គាំទ្រ​គោរព​ជាទី​មោទនៈ​ ស្រាប់តែ​ទទួលបានដំណឹងដ៏ស្លុតចិត្ត​ពី​ដែន​ដី​កំណើត​ដោយក្រុមការងារប្រាប់ថា​លោកគ្រូ គង់ ណៃ បាន​ទទួលមរណភាព​ដោយ​រោគាពាធ”

លោកបន្តថា «ដំណឹងនេះ​ពិត​ជាប៉ះទង្គិចផ្លូវចិត្ត​ខ្ញុំខ្លាំង​ណាស់​ព្រោះ​លោកគ្រូ លោកតា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​លោកតា គង់ ណៃ គឺជា​ចំណែក​ដ៏​ធំមួយ​នៃភាពជោគជ័យ​នៅបច្ចុប្បន្ននេះ។ ពាក្យទូន្មាន​ប្រៀនប្រដៅ​របស់​លោកគ្រូ​គឺ​នៅ​តែ​ដក់​ជាប់​ខ្ញុំ​ជា​រៀង​រហូត ​បើទោះបី​ខ្ញុំផ្ទាល់​មិនទាន់​បាន​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ទៅ​ជួប​លោកតា​ឲ្យ​​ទាន់​ដង្ហើម​ចុងក្រោយ​តែ​ខ្ញុំដឹ​ងថា​លោកតា​កំពុង​ជូនពរ​ពួកយើង​ឲ្យ​កម្លាំង​ចិត្តពួក​យើងថែម​​ទៀត​សម្រាប់​ថែរក្សា​ការពារ​សម្លេង​នៃ​ឧបករណ៍បុរាណខ្មែរ»។

ការ​ដែល​បាត់បង់​លោកតា​គឺ​ជា​ការ​បាត់បង់​ធនធាន​ដ៏អស្ចារ្យ​ដែល​លោកតា​ដើរតួយ៉ាង​សំខាន់​ក្នុង​ការ​បង្រៀន​យើង​ឲ្យ​តស៊ូ​ក្នុង​ជីវិតមួយនេះ។ ជាចុងក្រោយ ខ្ញុំសូម​ផ្ញើ​ក្តីស្រលាញ់ ក្តីនឹក​រលឹក​ជូនទៅកាន់​លោកយាយ អរគុណដែល​បានមើល​ថែរក្សា​ ការពារ​លោក​តា មានក្តីស្រលាញ់​ឥតលក្ខខណ្ឌ​ចំពោះ​លោក​តា​ចៅ​សូមចូលរួម​រំលែក​ទុក្ខដ៏​ក្រៀមក្រំ​មួយ​នេះ​ជូនចំពោះលោកយាយ និងក្រុមគ្រួសារ សូមជូនពរ​លោកយាយ​ឲ្យមានសុខភាព​ល្អ អាយុ​យឺនយូរ​ជា​រៀងរហូត​តទៅ។

សូម​បញ្ជាក់​ថា​លោកតា គង់ ណៃ បាន​ទទួល​មរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លង​ទៅថ្មី​ៗ​នេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយ​រោគាពាធ​នៅឯស្រុកកំណើតខេត្តកំពត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម