Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា​លំដាប់រង MU​ ​វៀតណាម ប៉ះគ្នាជាមួយ Fan Bingbing ក្នុង​កម្មវិធីយីហោល្បីមួយ

បានផុស

នៅ

Nguyen Huynh Kim Duyen ដែលជាម្ចាស់ជ័យលាភីលំដាប់រងលេខ១ Miss Universe Vietnam ឆ្នាំ២០១៩ បានចែករំលែកការចាប់អារម្មណ៍ជាមួយតារាស្រីចិន Fan Bingbing ក្នុងកម្មវិធីបង្ហាញម៉ូដ Viktor&Rolf នៃ Paris Fashion Week កាលពីថ្ងៃព្រហស្បតិ៍ក្នុងនាមជាភ្ញៀវរបស់ម៉ាកយីហោ។

អតីតលំដាប់រងលេខ១រូបនេះបាន​និយាយ​ថា នាង​បាន​ណែនាំ​ខ្លួន​ឯង​ថា​មក​ពី​ប្រទេស​វៀតណាម ដែល​តារា​ស្រី​ចិន​បាន​ឆ្លើយ​តប​យ៉ាង​កក់ក្ដៅត្រលប់មកវិញ។ ដោយ​សារ​កាលវិភាគ​ខុស​គ្នា​របស់​ពួក​គេ ​បន្ទាប់​មក Duyen មិន​អាច​ធ្វើ​អន្តរកម្ម​បន្ថែម​ទៀត​បាន​ទេ។ ទោះជាយ៉ាងណាក៏ដោយ អន្តរកម្មនេះបានសម្គាល់បទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ នាងផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Duyen បាន​និយាយ​ថា​ «​ការ​ជួប​សិល្បករ​អន្តរជាតិ​ក្នុង​អំឡុង​ពេល​ដំបូង​ដែល​ខ្ញុំ​ចូល​រួម​ព្រឹត្តិការណ៍ Paris Fashion Week ជា​ការ​រំលេច​អនុស្សាវរីយ៍​នៃ​ដំណើរ​កម្សាន្ត​របស់​ខ្ញុំ»។

អ្វីដែលសំខាន់តារាស្រីវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយស្លៀកសំលៀកបំពាក់បែប Cup ក្នុងពណ៌ប៊ឺហ្គូឌី ដែលរចនាដោយអ្នករចនាជនជាតិវៀតណាម Le Thanh Hoa។ រ៉ូបនេះមានលក្ខណៈពិសេស ការផ្លាស់ប្តូរពណ៌ ការតុបតែង និងព័ត៌មានលម្អិតនៅគែម។ នាង​បាន​បំពាក់​ដោយ​ក្រវិល និង​ប៊ុន​ស្ទីល​បង្កើត​ឱ្យ​មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ។

អង្គុយនៅជួរមុខសម្រាប់កម្មវិធីនោះ Duyen ត្រូវបានគេគ្រោងនឹងចូលរួមក្នុងកម្មវិធីមួយរបស់ម៉ាកសំលៀកបំពាក់ Zuhair Murad បន្ទាប់ពីនោះ ប៉ុន្តែខកខានវាដោយសារតែបញ្ហាដឹកជញ្ជូន។

Duyen បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ បានចូលរួមប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ 2២០២១ ក្នុងនាមជាតំណាងរបស់ប្រទេសវៀតណាម ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១៦។ នាងក៏បានតំណាងឲ្យវៀតណាមក្នុងកម្មវិធីប្រកួតបវរកញ្ញា Supranational ឆ្នាំ ២០២២ ជាកន្លែងដែលនាងទទួលបានចំណាត់ថ្នាក់លេខ២ ។ នាង​បាន​សកម្ម​ជា​ចម្បង​ក្នុង​នាម​ជា​តារា​ម៉ូដែលនាពេលនេះ។

គួរបញ្ចាក់ដែរថា ព្រឹត្តិការណ៍ Paris Fashion Week 2024 បានប្រារព្ធឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមិថុនា បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តម៉ូដ។ តារា​អន្តរជាតិ​ជា​ច្រើន​បាន​បង្ហាញ​វត្តមាន​ក្នុង​រាជធានី​ម៉ូដ​ដោយ​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ផ្ទះ​ល្បីៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី​ ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៣ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម