ព័ត៌មានអន្ដរជាតិ
ឡាវ រៀបគម្រោងកែប្រែវៀងចន្ទន៍ ឲ្យក្លាយជារដ្ឋធានីមានកាបូនទាបបំផុត
រដ្ឋាភិបាលឡាវ បានប្រកាសពីគម្រោងរៀបចំកែប្រែរដ្ឋធានីវៀងចន្ទន៍ ឲ្យក្លាយជាទីក្រុងមួយ ដែលមានការបញ្ចេញកាបូនទាប ព្រមទាំងធន់នឹងបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ កាលពីចុងសប្ដាហ៍មុន។
រដ្ឋាភិបាលឡាវ បានបញ្ជាក់ថា គម្រោងនេះ ធ្វើឡើងដើម្បីត្រៀមដោះស្រាយបញ្ហាតម្រូវការនៃហេដ្ឋារចនាសម្ព័ន្ធដែលកំពុងកើនឡើង ចំពេលមានកំណើននគរូបនីយកម្មយ៉ាងឆាប់រហ័ស។ គម្រោងនេះទៀតសោត មានការគាំទ្រពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក ដើម្បីកាត់បន្ថយការបំភាយកាបូន ក៏ដូចជាទប់ស្កាត់បម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសឡាវ។
ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានឲ្យដឹងថា នៅក្នុងគម្រោងទីក្រុងដែលមានកាបូនទាប នឹងត្រូវអនុវត្តតាមវិធានការចំនួន៣០។ យ៉ាងណាមិញ វិធានការទាំងនោះមានអ្វីខ្លះ មិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ តែដឹងត្រឹមថា នៅពេលអនុវត្តគម្រោង វិធានការទាំងនោះនឹងជួយឲ្យវៀងចន្ទន៍កាត់បន្ថយឥន្ធនៈហ្វូលស៊ីលនៅតាមបណ្ដុំអគារបានចំនួន ១៦%, កាត់បន្ថយកាកសំណល់នៅលើដីគោកបាន ៣៧% និងពង្រឹងកម្រិតសន្តិសុខទឹកស្អាតបាន ៩%។
សូមបញ្ជាក់ថា ក្រៅតែពីគម្រោងខាងលើ រដ្ឋាភិបាលឡាវ ក៏រៀបគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យអស់ទាំងស្រុងផងដែរ នៅត្រឹមឆ្នាំ២០៥០ខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា