ជីវិតកម្សាន្ដ
ចេញមិនទាន់បាន៣ថ្ងៃផង អ្នករចនាម៉ូដចិន ចោទប្រកាន់ Lisa ថា ចម្លងអាវផ្កាយក្នុង MV “Rockstar”
គេហទំព័រ South China Morning Post រាយការណ៍អំពីបញ្ហាចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែលអ្នករចនាជនជាតិចិនម្នាក់បានអះអាងថា Lisa សមាជិកក្រុម Blackpink ចម្លងឈុតផ្កាយរបស់នាង។ អំណះអំណាងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Weibo រហូតគេមើលច្រើនជាង ១៣០លានដង។
Yang Yue សិល្បករតុបតែងមុខ និងជាអ្នកច្នៃម៉ូដមកពីទីក្រុងប៉េកាំង បានធ្វើការចោទប្រកាន់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xiaohongshu ដ៏ល្បីល្បាញពីប្រទេសចិន ដោយអះអាងថា អាវស្បែកម៉ូដផ្កាយដែល Lisa ពាក់ក្នុងវីដេអូចម្រៀង ROCKSTAR គឺជាការចម្លងនៃការរចនារបស់នាង “ពួកគេមិនត្រឹមតែចម្លងទេ ការកាត់ដេរក៏គួរឲ្យខ្លាចដែរ សូមបញ្ឃប់ ហើយចេះខ្មាសខ្លួនឯងផង”។

នៅក្នុងវីដេអូចម្រៀង MV Teaser សម្រាប់បទចម្រៀងថ្មីរបស់នាង Rockstar ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៧ ខែមិថុនា Lisa ពាក់អាវស្បែក រចនារាងដូចផ្កាយ ដែលមើលទៅស្រដៀងទៅនឹងការបង្កើតរបស់ Yang ធ្លាប់រចនាក្នុងឆ្នាំ ២០២០។
ការរចនាបានបញ្ចប់ ខណៈពេលដែល Yang កំពុងសិក្សានៅក្នុងកម្មវិធីអនុបណ្ឌិតនៅសាកលវិទ្យាល័យសិល្បៈទីក្រុងឡុងដ៍ ត្រូវបានបំផុសគំនិតដោយរាជវង្សថាង ដែលជាក្រុមតន្រ្តីលោហៈធ្ងន់ដំបូងគេរបស់ប្រទេសចិនមកពីទីក្រុងប៉េកាំង ហើយដើម្បីបញ្ជាក់ថាការរចនាមួយនេះ នាងក៏បានបង្ហោះរូបថតនៃដំណើរការរចនារាប់តាំងពីលំដាប់ដំបូងមកម៉្លេះ។
ការរចនាតាមបែបផ្កាយរបស់នាងគឺពណ៌ក្រហមជាមួយនឹងលំនាំគូរដោយដៃ អមដោយស្បែកពណ៌បៃតង ស្បែកខ្មៅ និងកំណែពណ៌ខៀវលាយឡំគ្នា។ នៅក្នុងការរចនារបស់ Yang ផ្នែកខាងលើត្រូវបានភ្ជាប់ទៅនឹងសំពត់។
ទោះជាយ៉ាងណាក៏ដោយ វីដេអូពេញនៃបទចម្រៀងបានបង្ហាញថា តារាចម្រៀង K-pop ស្លៀកខោមិនមែនសំពត់ទេ។ ប៉ុន្តែ Yang បាននិយាយថា ម៉ូដសំពត់របស់នាង ត្រូវបានគេចម្លងឬខ្ចីតាមរយៈបណ្តាញដ៏ត្រឹមត្រូវដោយមនុស្សជាច្រើនផងដែរ។ សិល្បករដែលខ្ចីសំពត់តាមបណ្តាញផ្លូវការរួមមាន Ning Yizhuo ឬ Ningning ជាតារាចម្រៀងចិន មកពីក្រុម Aespa របស់កូរ៉េខាងត្បូង។

Yang បាននិយាយថា នាងបានព្យាយាមទាក់ទងទៅអ្នករចនាម៉ូដ Lisa ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ កាលពីថ្ងៃទី ២៧ ខែមិថុនា ទើបនាងទទួលបាននៅអ៊ីមែលសុំទោសពីក្រុម PR ដែលនិយាយថា Lisa ស្លៀកសំលៀកបំពាក់ធម្មតាព្រោះរាងផ្កាយគឺជាចំណូលចិត្តរបស់នាង ។ ក្រោយមកនាងបានចែករំលែកសេចក្តីថ្លែងការណ៍នៅលើបណ្ដាញសង្គមចិន ប៉ុន្តែគេបានចង្អុលបង្ហាញថា អ្នកឆ្លើយតបគឺជាក្រុមអ្នកគាំទ្ររបស់ Lisa ហើយមិនមែនមកពីក្រុមហ៊ុន Lloud នោះទេ។
ទន្ទឹមនោះដែរ អ្នកគាំទ្រមួយចំនួនបានចោទប្រកាន់អ្នករចនាដើមថា បានកំណត់គោលដៅជាពិសេសចំពោះ Lisa ថានាងស្លៀកពាក់ស្រដៀងម៉ូដដែលខ្លួនបានចេញកន្លងមកក៏ព្រោះតែដើម្បីតែភាពល្បីល្បាញ។ ប៉ុន្តែក៏មានអ្នកផ្សេងទៀតសម្តែងការមិនពេញចិត្តចំពោះក្រុមហ៊ុនថ្មីរបស់ Lisa ដោយជឿថា វាទាបជាងក្រុមហ៊ុនមុនរបស់នាងទៅវិញ។
គួរបញ្ចាក់ដែរថា Rockstar គឺជាការចេញផ្សាយលើកដំបូងរបស់ Lisa នៅក្រោមផលិតកម្ម Lloud និង RCA Records ចាប់តាំងពីការចាកចេញរបស់នាងពីផលិតកម្មយក្យ YG និង Interscope Records កាលពីឆ្នាំមុន និងការចេញចម្រៀងទោលលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖MV ថ្មី “Rockstar” របស់ Lisa ខំប្រម៉ូតប្រទេសថៃ បែរជាប់មម្រាមលើ Facebook ភ្លាមៗ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ