ព័ត៌មានជាតិ
ក្រសួងនិងស្ថាប័នរដ្ឋបីបន្ថែមទៀតបានភ្ជាប់ការចុះអាជ្ញាបណ្ណនៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MEF) បានឱ្យដឹងថា ក្រសួង និងស្ថាប័នរដ្ឋចំនួន៣បន្ថែមទៀតបានធ្វើការតភ្ជាប់ប្រព័ន្ធស្នើសុំសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ ឬ លិខិតនានាតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលជាការរួមចំណែកកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗដល់វិស័យឯក សំដៅបង្ករបរិយាកាសធុរកិច្ចកាន់តែប្រសើរ។
បើយោងតាមការចុះផ្សាយរបស់ MEF កាលពីពេលថ្មីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ចូលសេវាស្នើសុំលិខិតអនុញ្ញាតបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬ បង្កាត់ពូជសត្វ ដែលជាសេវាសាធារណៈទី ១ នៅលើប្រព័ន្ធនេះ ខណៈដែរអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធស្នើសុំចុះបញ្ជីអ្នកទទួលការសាងសង់នៅលើថ្នាលនេះផងដែរ។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាក៏បានធ្វើការតភ្ជាប់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណប្ដូរប្រាក់មកកាន់ថ្នាល់ចុះបញ្ជីនេះ។
ក្រសួងបានលើកឡើងថា៖« សមិទ្ធផលថ្មីនេះ នឹងចូលរួមចំណែកផងដែរក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈឌីជីថលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងសំដៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ»។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនទៀត។
បណ្តាញសង្គមផ្លូវការរបស់OBR បានបង្ហាញថា គិតចាប់ពីថ្ងៃដាក់ឱ្យដំណើការថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ៣៦ ៥០៩ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុប ១១,១៣ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលមានម្ចាស់ជាស្ត្រី ស្មើនឹង ៣៨ភាគរយ និងបុរស ៦២ភាគរយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា