Connect with us

ព័ត៌មានជាតិ

កម្ពុជាលែងត្រី និងបង្កង ១,៥ លាន​​ក្បាល នៅចំថ្ងៃ ទិវាមច្ឆជាតិ

បានផុស

នៅ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំទិវាមច្ឆជាតិ​លើកទី ១៩ និងបានលែងត្រី និងវារីសត្វចំនួន ១,៥ ​លាន​​ក្បាល ចូលទៅក្នុងបឹងធំ ស្ថិតនៅភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ត្រីមេពូជ និង​កូន​​ត្រីដែលមាន ២០ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កង​ទឹក​សាប អណ្តើក កន្ធាយត្រូវបានលែងចូលក្នុងបឹងធំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅក្នុងពិធីទិវាមច្ឆជាតិ ០១ កក្ដដា ឆ្នាំ ២០២៤ ដោយសម្ដេចបានជំរុញឱ្យអាជ្ញាធរពង្រឹង​ការភិរក្សធនធាន​ជលផល ព្រៃលិចទឹក និងបន្ត​លែកូនត្រី និងត្រីមេពូជទៅក្នុងជម្រកធម្មជាតិ។

សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ​ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ភេទ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ក្រសួងបាននិង​កំពុងចាត់​វិធាន​ការបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទ​ខុសច្បាប់ និងជំរុញចលនាលែងត្រីមេពូជ និងត្រីរង​គ្រោះថ្នាក់ចូលក្នុងដែនជម្រកធម្មជាតិវិញ។

លោករដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលត្រីទឹកសាបបានជាង ៤២ ម៉ឺនតោន (៤២៦ ០០០) មានការកើនឡើង ៥% បើធៀបនឹងឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម