ជីវិតកម្សាន្ដ
ស្រីចុប ចេញមុខបកស្រាយ ក្រោយផ្ទុះដំណឹងជិតរៀបការជាមួយបុរសសង្ហាម្នាក់
កាលពីថ្មីៗនេះមហាជន អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញការចែករំលែករូបភាពតារាកំប្លែង ស្រីចុប ស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំដែលមានមតិមួយចំនួននិយាយថា ប្រហែលនាងជិតចូលរោងការជាមួយបុរសរូបសង្ហាម្នាក់នោះ។
ជាមួយគ្នានៃការចែករំលែករូបភាព និងវីដេអូនេះសាមីខ្លួន ស្រីចុប បាននិយាយថា «បងស្រីៗដែលស្អាតៗនោះចុះមានប្តីហើយ ឬនៅ?» តាមរយៈនេះដែរគេឃើញមានមវតិជាច្រើនបានផ្ទុះការវែកញែកថា ស្រីចុប ជិតចូលរោងការទើបនាងថតតុបតែងខ្លួនក្នុងឈុតកូនក្រមុំបែបនេះ។ ចំណែកខ្លះទៀតយល់ថា ទំនងនាងគ្រាន់តែថតស្លៀកបំពាក់សំអាងការប៉ុណ្ណោះ។
ដើម្បីស្រាយមន្ទិលសង្ស័យរបស់អ្នកគាំទ្រតារាកំប្លែងស្រីចុប បានញ្ជាក់ឲ្យដឹងថា នាងពិតជាបានគ្រងឈុតកូបក្រមុំថតជាមួយបុរសសង្ហានោះមែន ប៉ុន្តែមិនមែនន័យថា ជិតចូលរោងការទេ ពោលគឺត្រឹមតែការថតឲ្យសំអាងការមួយប៉ុណ្ណោះ ដូច្នេះគឺកុំមានការយល់ច្រឡំទៀតអី។
តារាកំប្លែង ស្រីចុប បាននិយាយទៀតថា «បញ្ចាក់បងប្អូនផងដែរ ប្អូនមិនបានរៀបការទេ ប្អូនមកថតសម្អាងឲ្យបងស្រីម្ចាស់សំអាងការបងៗ(យ៉ាងហោចណាស់ក៏បានស្គាល់រស់ជាតិពាក់ដែរ)។ អរគុណដល់បងស្រី ម្ចាស់សំអាងការដែលបានផ្តល់ការតុបតែងខ្លួនឲ្យប្អូនបានយ៉ាងស្រស់ស្អាត ហើយក៏អរគុណដល់បងៗចែៗដែរធ្វើសក់ផ្តាត់មុខឲ្យយ៉ាងស្អាតផងដែរ»។
ជាមួយគ្នានឹងការបកស្រាយខាងលើក៏មានអ្នកគាំទ្រនាងមួយចំនួនបានសរសើរថា ស្រីចុប ពេលតុបតែងខ្លួនអញ្ចឹងស្អាតស្ទើមើលមិនស្គាល់ក្នុងនោះក៏មានការលើកទឹកចិត្ត និងជូនពរឲ្យនាងឆាប់បានជួបស្នេហ៍សមតាមបំណងទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា