Connect with us

សុខភាព

តើវីរុសកូវីដ-១៩អាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃសក់ដែរអត់?

បានផុស

នៅ

ខណៈមេរោគកូវីដ-១៩ ត្រូវបានអ្នកជំនាញអះអាងថា អាចចម្លងនៅក្នុងបរិយាកាស ក៏ដូចជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃនានា សំណួរមួយលេចឡើងថា តើវីរុសនេះអាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃដែរឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសម្រង់សម្ដីវេជ្ជបណ្ឌិត Hadley King, MD ជាគ្រូពេទ្យជំនាញខាងសើស្បែក នៅទីក្រុងញូយ៉ក មិនបានបដិសេធឬគាំទ្រទាំងស្រុងលើករណីនេះនោះទេ។

ជាការពិត វីរុសអាចរស់នៅលើសក់បានយូរឬអត់ មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែវេជ្ជបណ្ឌិតពន្យល់ថា “មេរោគកូវីដ-១៩អាចរស់នៅលើក្រដាសកាតុងធ្វើកេសបាន ២៤ ម៉ោង លើដែករយៈពេល ២ ថ្ងៃ និងប្លាស្ទិករយៈពេល ៣ ថ្ងៃ រីឯសរសៃសក់មិនទាន់ក្លាយជាផ្ទៃដែលវីរុសចម្លងនោះទេ” ។

ទោះមិនទាន់មាន​ការសិក្សាលើរយៈពេលនៃការរស់របស់វីរុស ប៉ុន្តែអ្នកជំនាញបានណែនាំវិធីការពារមួយចំនួន ដើម្បីចៀសបាននូវហានិភ័យដែលមិនមើលឃើញផ្សេងៗ។

សម្អាតសក់ជ្រុះ

វេជ្ជបណ្ឌិត Hadley King មានប្រសាសន៍ថា “ជាទូទៅវីរុសមិនរស់នៅលើសក់ក្បាលទេ ប៉ុន្តែវាអាស្រ័យលើស្ថានភាពនានាដែលនៅជុំវិញនោះ”។ ប្រសិនបើសក់ជ្រុះនៅលើតុ ឬជាប់នឹងរោមអ្វីមួយ ភាគល្អិតនៃមេរោគអាចរស់នៅលើផ្ទៃនោះបានរយៈពេល ២-៣ ថ្ងៃ។ ដូច្នេះហើយ អ្នកត្រូវសម្អាតសក់នៅគ្រប់កន្លែងដែលវាជ្រុះ សម្អាតក្រាស់សិតជាទៀងទាត់ ហើយប្រសិនបើអាចគួរប្រើទឹកក្ដៅសម្អាតឡាបូដែលមានសក់ជាប់នៅ។

ព្យាយាមកុំយកដៃប៉ះសក់

បណ្ឌិត King បានឱ្យដឹងថា សក់ក្បាលមិនមានគ្រោះថ្នាក់អ្វីទេ ប្រសិនយើងមិនយកដៃមិនទាន់លាងសម្អាតទៅប៉ះពាល់វាដោយផ្ទាល់។ អ្នកស្រីពន្យល់ថា “សរសៃសក់ដែលនៅជាប់នឹងស្បែកក្បាលត្រូវបានការពារបានល្អដោយប្រេងធម្មជាតិប្រឆាំងនឹងមេរោគស្រេចហើយ” ។ ផ្ទុយទៅវិញ វីរុសអាចឆ្លងពីដៃទៅសក់បាន ប្រសិនបើអ្នកយកម្រាមដៃទៅលេងវាផ្ដេសផ្ដាស។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរោគឱ្យតិចបំផុត គឺកុំយកដៃមិនស្អាតប៉ះឬលេងសក់។

កក់សក់ឱ្យបានញឹកញាប់

ដើម្បីបង្ការការចម្លងរោគ អ្នកជំនាញណែនាំឱ្យបោកសម្លៀកបំពាក់ និងសម្អាតអេក្រង់ទូរស័ព្ទ ប្រសិនបើអ្នកបានចាកចេញពីផ្ទះ។ ដូចគ្នាដែរ វេជ្ជបណ្ឌិត King និយាយថា វិធានការនេះក៏មានសុវត្ថិភាពចំពោះសក់ក្បាលរបស់អ្នក បើសិនបានសម្អាតជាប្រចាំ។ អ្នកស្រីមានប្រសាសន៍ថា “ ប្រសិនបើអ្នកចេញទៅកន្លែងដែមានភាពកខ្វក់ វាពិតជាចាំបាច់ណាស់ដែលត្រូវកក់សក់ពេលត្រឡប់មកផ្ទះវិញ” ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?

ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២​ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២១ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៩ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម