Connect with us

ព័ត៌មានអន្ដរជាតិ

​៣ប្រទេស​នៅអឺរ៉ុប ត្រូវវាយប្រហារដោយទឹកជំនន់និងខ្យល់ព្យុះ​ដ៏​កាច​សាហាវ

បានផុស

នៅ

តាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី០១ ខែ​ កក្កដា, ខ្យល់ព្យុះដ៏កាចសាហាវ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារប្រទេសបារាំង ស្វីស និងអ៊ីតាលី ដោយសម្លាប់មនុស្សសរុប៧នាក់ ខណៈរាប់រយនាក់ត្រូវជម្លៀសចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សបីនាក់ក្នុងវ័យ ៧០ ទៅ៨០ ឆ្នាំបានស្លាប់ក្នុងតំបន់ Aube ភាគឦសានប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដោសារដើមឈើរលំសង្កត់រថយន្តរបស់ពួកគេ ខណៈនៅប្រទេសស្វីស មនុស្សចំនួន៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះនិងព្រឹល បង្កជាទឹកជំនន់ និងបំណាក់ដីក្នុងខេត្តចំនួនពីរ។

ទឹកជំនន់នៅស្វីសនេះ ក៏បង្ខំឲ្យជម្លៀសមនុស្សប្រមាណ៣០០នាក់ទៅកាន់ជម្រកបណ្ដោះអាសន្នផងដែរ ខណៈបញ្ហាអាកាសធាតុនេះក៏កំពុងរារាំងការជួយសង្គ្រោះតាមជ្រលងភ្នំ និងកាត់ផ្តាច់បណ្តាញអគ្គិសនីទៀតផង។

តាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រថា បម្រែបម្រួលអាកាសធាតុដែលជំរុញដោយសកម្មភាពរបស់មនុស្ស កំពុងបង្កើនភាពធ្ងន់ធ្ងរ និងកាន់តែកើតឡើងញឹកញាប់នៃគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងព្យុះជាដើម​ ហើយនេះគឺជាបញ្ហាដ៏ធំមួយដែលពិភពលោកកំពុងជួបប្រទះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម