សេដ្ឋកិច្ច
ទេសចរបរទេសជាង ៥២ ម៉ឺននាក់ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនជាង ៣៥% នៅឆមាសទី០១ ឆ្នាំនេះ
ភ្ញៀវទេសចរបរទេសជាង ៥២ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលបានជាង ២៤ លានដុល្លារ កើនឡើងជាង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ បង្ហាញថា នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ (គិតចាប់ពីខែមករា-មិថុនា) មានភ្ញៀវទេសចរបរទេសចំនួន ៥២១ ៩៥០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង ៣៥,៣០ ភាគរយ ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ២៤ ៣៥៧ ៦៩៥ដុល្លារ កើន ៣៦,២៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៏ទេសចរណ៍អង្គរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤នេះថា កំណើនទេសចរបានកើនឡើងជាលំដាប់ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ។
លោក ខៀវ ធី បញ្ជាក់ថា៖ «កាលណាប្រទេសយើងមានសុខសន្តិភាព មានសន្តិសុខល្អ ទេសចរគេមកលេងអត់មានបញ្ហាកើតឡើង គេទៅវិញណែនាំមិត្តភក្ដិ ក្រុមគ្រួសារបងប្អូនគេនឹងមកលេងដែរ អញ្ចឹងហើយបានជាទេសចរកើនឡើង»។
បើតាមលោក ខៀវ ធី ប្រាសាទបុរាណអង្គរ និងម្ហូបខ្មែរ ក៏ជាកត្តាទាក់ទាញទេសចរ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន និងនាំឱ្យចំណូលប្រជាពលរដ្ឋល្អប្រសើរ។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៥ ខែ (គិតចាប់ពីខែមករា-ឧសភា) ដើមឆ្នាំ ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ២,៦៤ លាននាក់ កើនឡើង ២២,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ក្នុងចំណោមទេសចរជាង ២ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៥៨៨ ៣១២ នាក់ កើន ៣,២ ភាគរយ វៀតណាមចំនួន ៤១៤ ៣៦៦ នាក់ កើន ៤៣ ភាគរយ ចិន ២៦០ ៤៥៥ កើន ៤១,៥ ភាគរយ ឡាវ ១១៧ ៧២៥ កើន ៤៦ ភាគរយ និងអាមេរិក ចំនួន ៨២ ៨៦២ កើន ២០ ភាគរយ។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៤។
នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯថវិកាប្រមាណ ៣,០៨ ពាន់លានដុល្លារ កើន ៨៧,៥ ភាគរយធៀបនឹងឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា