Connect with us

សន្តិសុខសង្គម

បុគ្គល​ម្នាក់​ចេញ​មុខ​សុំ​ការ​អភ័យទោស​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​ដល់​កិត្តិយស​កង​កម្លាំង​នគរបាល​ជាតិ​

បានផុស

នៅ

​ភ្នំពេញ ​៖ បុគ្គល​ម្នាក់​ឈ្មោះ ពេ​ជ ហ៊ីម ដែលជា​ម្ចាស់​គណនី Tiktok ឈ្មោះ pich. Techsey នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​ចេញមក​សារភាព​នូវ​ទោសកំហុស​របស់​ខ្លួន ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​ករណី​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​គ្រឿងញៀន ក្នុង​ក្លិប​កំសាន្ត ថាំង​ហ៊ួ​យ KTV កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ បុគ្គល​រូប​នេះ​បាន​សុំ​ការ​អភ័យទោស​ចំពោះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​, លោក​នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​កងកម្លាំង​នគរបាល​ជាតិ​ទាំងអស់ មេត្តា​អធ្យាស្រ័យ​យោគយល់ ដោយ​ក្តី​អនុគ្រោះ​ដល់​ខ្លួន ដែល​បាន​ប្រព្រឹត្ត​កំហុស​នេះ ហើយ​សូម​សន្យា​ថា កែប្រែ​នូវ​កំហុស​ឆ្គង​ទាំងអស់ ចាប់​ពី​ពេលនេះ​តទៅ​។

បុគ្គល​ឈ្មោះ ពេ​ជ ហ៊ីម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “បន្ទាប់ពី​ចែករំលែក​វី​ឌី​អូ​រួចមក ទើប​ខ្ញុំ​ដឹងថា​ខ្លួនឯង​ពិតជា​បាន​ប្រព្រឹត្ត​កំហុសឆ្គង ក្នុង​ការ​ចែករំលែក​ព័ត៌មាន​មិន​ពិត ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាលជាតិ ក៏ដូចជា​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​តែងតែ​ខិតខំ​បំពេញភារកិច្ច​ការងារ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​សង្គមជាតិ​កម្ពុជា​ទាំងមូល។ ខ្ញុំបាទ​ពិត​មានការ​សោកស្តាយ នូវ​កំហុសឆ្គង​របស់ខ្ញុំ​បាទ ខ្ញុំបាទ​សូម​ធ្វើការ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ពិសេស ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កងកម្លាំង​នគរបាលជាតិ​ទាំងអស់ មេត្តា​អធ្យាស្រ័យ​យោគយល់ ដោយ​ក្តី​អនុគ្រោះ​ដល់​រូបខ្ញុំ​បាទ ដែល​បាន​ប្រព្រឹត្ត​កំហុស​នេះ ខ្ញុំ​សូម​សន្យាថា កែប្រែ​នូវ​កំហុសឆ្គង​ទាំងអស់​របស់​ខ្ញុំបាទ ចាប់ពីពេលនេះ​តទៅ​។”

ជាចុងក្រោយ​បុគ្គលរូបនេះបាន​បន្តថា “​ប្រសិនបើ​ខ្ញុំបាទ មិនបាន​កែប្រែ​កំហុស ហើយ​នូវតែ​ប្រព្រឹត្ត​កំហុស​បន្តទៀត ខ្ញុំបាទ​សុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​កម្ពុជា​ទាំងស្រុង”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម