ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ៖ សិទ្ធិសេរីភាពសហជីពនៅកម្ពុជា មិនខ្មៅដូចអ្វីដែលសង់ត្រាល់លើកឡើងក្នុងរបាយការណ៍ដែលគ្មានវិជ្ជាជីវៈនោះទេ
ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ថ្លែងថា សិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជា គ្មានឧបសគ្គរារាំងធ្ងន់ធ្ងរដូចការលើកឡើងក្នុងរបាយការណ៍សង់ត្រាល់ ដែលចោទថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ គម្រាម កំហែងដាក់ក្នុងបញ្ជីខ្មៅនោះទេ។
លោកបានលើកឡើងថា សេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរត្រង់ថា សហជីពមានការកើនឡើងច្រើនដោយគិតត្រឹមឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈ ដែលបានចុះបញ្ជិការមានរហូតដល់៦ ២៧២ សហជីពមូលដ្ឋានមាន៥ ៩៣៨ សហព័ន្ធសហជីពមាន២៨០ សហភាពសហជីពមានចំនួន៤២ និងសមាគមនិយោជក់មានចំនួន១២។ អង្គការវិជ្ជាជីវៈសហជីពមានតែកើនឡើង និងមិនដែលមានការរំលាយ ឬលុបបញ្ជិការណាមួយនៅកម្ពុជាឡើយ។
មិនតែប៉ុណ្ណោះ ការបញ្ចេញមតិ ការដង្ហែក្បួន ធ្វើកូដកម្ម បាតុកម្ម មានដំណើរការល្អ គ្មានភាពរារាំង ខណៈលក្ខខណ្ឌការងារ ក៏កាន់តែប្រសើរជាងមុន មានប្រាក់រង្វាន់ការងារទៀងទាត់ សោហ៊ុយធ្វើដំណើរ មាន បសស មានការទូទាត់ប្រាក់អតីតភាព រីឯប្រាក់ឈ្នួលក៏បានដំឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងមានទាំងការសម្រួលការតភ្ជាប់បណ្តាញ ទឹកភ្លើង ដល់បន្ទប់ជួល ទៀតផង។
ប្រភពដដែលបន្ថែមថា ក្នុងនាមអង្គការមួយ ដែលបានចុះបញ្ជីការនៅក្រសួងមហាផ្ទៃ សង់ត្រាល់ បែរជាចេញរបាយការណ៍ស្រមោល ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ប៉ះពាល់ដល់បរិយាកាសវិនិយោគ ធ្វើឱ្យអ្នកវិនិយោគមានការរង្កៀសរួញរាក្នុងការបណ្តាក់ទុន ធ្វើឱ្យកម្មករនិយោជិតប្រឈម នឹងការអត់ការងារធ្វើដោយសារតែអ្នកបញ្ជាទិញ អាចផ្អាកធ្វើការបញ្ជាទិញ ឬប្តូរទិសដៅបញ្ជាទិញចេញពីកម្ពុជា ដោយសារតែរបាយការណ៍ប្រជាភិថុតិ ក្លែងក្លាយ គ្មានវិជ្ជាជីវៈ គ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ របស់អង្គការសង់ត្រាល់។
លោកថា នៅកម្ពុជា មានរោងចក្ររហូតដល់ជាង១ ០០០ តែសង់ត្រាល់យកតែរោងចក្រ១០ ធ្វើជារបាយការណ៍ ដែលសម្ភាសន៍តែមេដឹកនាំសហជីព ក្រោមការគ្រប់គ្រងរបស់សង់ត្រាល់ មាននិន្នាការនយោបាយបម្រើបរទេស បំផ្លាញប្រទេសជាតិ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា តាមរយៈរបាយការណ៍របស់ខ្លួន អង្គការសង់ត្រាល់មានចេតនាញុះញង់ បំបែកបំបាក់ សហជីព តាមរយៈការលាបពណ៌ថា សហជីពពណ៌លឿង និងលើកសហជីពក្រោមការបញ្ជារបស់ខ្លួនថា ជាសហជីពឯករាជ្យតាមទំនើងចិត្ត។
លោកថ្លែងថា «យើងចង់ចោទសួរទៅសង់ត្រាល់វិញដែរថា តើគាត់មានវិជ្ជាជីវៈជាអ្វី ដែលមកធ្វើការវាយតម្លៃសហជីពតាមទំនើងចិត្តបែបនេះ ហើយអ្វីទៅដែលហៅថាសហជីពឯករាជ្យ ទាល់តែទទួលជំនួយពីបរទេស ទាល់តែជេរបង្អាប់បង្អោនប្រទេសជាតិ បំផ្លាញអត្ថប្រយោជន៍កម្មករខ្លួនឯងទើបហៅថាសហជីពឯករាជ្យមែនទេ។»
លោកបានលើកឡើងផងដែរថា តាមការសង្កេតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ សហភាពពលកម្មជាតិកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង៧ម៉ឺននាក់ មើលឃើញថា ភាពជាក់ស្តែង ដែលឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីសេរីភាពសហជីពនៅកម្ពុជា គឺនៅឆ្នាំ២០១៦មានតែជាង៣ ០០០ សហជីពប៉ុណ្ណោះ ប៉ុន្តែ គិតត្រឹមចុងឆ្នាំ២០២៣ សហជីពនៅកម្ពុជាកើនឡើងរហូតដល់ជាង៦ ០០០សហជីព ដែលបង្ហាញថា សេរីភាពសហជីពកាន់តែប្រសើរ ផ្ទុយស្រឡះពីរបាយការណ៍សង់ត្រាល់ ដែលស្រាវជ្រាវចំពោះតែសហជីព១០ យកទៅធ្វើជារបាយការណ៍ ហើយជារបាយការណ៍ស្រមោលទៀតផង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា