ព័ត៌មានជាតិ
សម្ដេចតេជោ ក្នុងទិវាវប្បធម៌៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាបុរេលក្ខខណ្ឌក្នុងការចរចាមាតុភូមិនិវត្តន៍វត្ថុបុរាណដ៏ច្រើនមិនធ្លាប់មាន
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះភាពជោគជ័យក្នុងការចរចា ដើម្បីធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង ១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ។

ថ្លែងក្នុងសារលិខិតក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ដែលបានចុះនៅថ្ងៃទី១ មីនា ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវមោទនភាពសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ចំពោះជោគជ័យនៃកិច្ចចរចារយៈពេលជាង ៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ។
សម្ដេចតេជោ បានចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុត មិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតមួយចំពោះបេសកកម្មយាង និងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែរត្រឡប់មកមាតុភូមិវិញជាមង្គលរបស់ជាតិ និងឆ្លុះបញ្ជាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមដើម្បីវប្បធម៌ជាតិ។
គួរបញ្ជាក់ថា វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជា ក្នុងនោះរួមមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរឹទ្ធ។

ការប្រគល់ជូនវត្ថុវបុរាណខ្មែរមកកម្ពុជាវិញនេះ គឺបន្ទាប់ពីដំណើរការចរចារអស់ជាង៣ឆ្នាំ ជាមួយក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord)។
លោក Latchford ដែលបានទទួលមរណភាពនៅខែសីហាក្នុងអាយុ ៨៩ ឆ្នាំត្រូវបានគេចោទប្រកាន់ថាបានទទួលវត្ថុបុរាណតាមរយៈអ្នករត់ពន្ធកម្ពុជា និងថៃនៅទសវត្ស ១៩៥០ និង ១៩៦០។
នៅខែវិច្ឆិកាឆ្នាំ ២០១៩ លោកត្រូវបានការិយាល័យមេធាវីសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉កចោទប្រកាន់ពីបទក្លែងបន្លំវិក័យប័ត្រ និងឯកសារផ្សេងទៀតក្នុងការលក់វត្ថុបុរាណទៅសារមន្ទីរ ផ្ទះដេញថ្លៃ និងអ្នកលក់វត្ថុសិល្បៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់