Connect with us

ព័ត៌មានអន្ដរជាតិ

UN ថ្កោលទោស​​រុស្ស៊ី ដែល​ជ្រៀតជ្រែក​ប្រព័ន្ធ​ផ្កាយរណប​នៅ​អឺរ៉ុប

បានផុស

នៅ

សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) របស់​​អង្គការ​សហ​​ប្រជាជាតិ​ បាន​ថ្កោល​ទោស និង​ប្រាប់​​ឲ្យ​​​​ប្រទេស​រុស្ស៊ី​បញ្ឈប់​នូវ​រាល់​សកម្មភាព​​​ជ្រៀតជ្រែក​​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​​ប្រព័ន្ធ​ផ្កាយរណប​​របស់​បណ្ដា​ប្រទេស​​អឺរ៉ុប​មួយ​ចំនួន។

(រូបភាព៖ MPIfR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្កោល​ទោស​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​អង្គការ​សហ​ប្រជាជាតិ បាន​ទទួល​ និង​ពិនិត្យ​​ទៅ​លើ​បណ្ដឹង​​របស់​ប្រទេស​​អ៊ុយក្រែន និង​ប្រទេស​អឺរ៉ុប​ចំនួន​៤ មាន​ដូចជា បារាំង ហូឡង់ ស៊ុយអែត និង​​លុចសំបួ អំពី​ការ​ជ្រែតជ្រៀក​​ផ្កាយរណប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​កន្លង​ទៅ។

ប្រទេស​ដែល​ដាក់​បណ្ដឹង បាន​រៀបរាប់​ថា រុស្ស៊ី​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សញ្ញា​ GPS, បង្ក​បញ្ហា​ចំពោះ​ការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស និង​​រំខាន​ដល់​​ប៉ុស្តិ​ទូរទស្សន៍​កុមារ​ដើម្បី​បង្ហាញ​ពី​រូបភាព​ដ៏​ឃោរឃៅ​នៃ​​សង្គ្រាម​​នៅ​អ៊ុយក្រែន។

ITU បាន​និយាយ​ថា ការ​រំខាន​ដល់​​​ផ្កាយ​រណប​របស់​បារាំង និង​ស៊ុយអែត ទំនង​ជា​មាន​ប្រភព​ចេញ​ពី​ស្ថានីយ​​​រុស្ស៊ី​ក្នុង​តំបន់​ Kaliningrad និង​តំបន់ Pavlovka។ ITU បាន​ហៅ​ការ​រំខាន​​នេះ​ថា ជា​រឿង​គួរ​ឲ្យ​​ព្រួយ​បារម្ភ​ខ្លាំង​ជា​ទី​បំផុត និង​​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

ទន្ទឹម​នោះ ITU បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ជ្រែតជ្រែក​របស់​ខ្លួន ដើម្បី​ឲ្យ ITU អាច​ស៊ើប​អង្កេត​​អំពី​ករណី​ឧប្បត្តិហេតុ​ទាំង​នេះ។ មួយ​វិញ​ទៀត ITU ក៏​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​​រវាង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ និង​ប្រទេស​រុស្ស៊ី អំពី​ដំណោះស្រាយ និង​បង្ការ​បញ្ហា​រំខាន​​ផ្កាយរណប​កុំ​ឲ្យ​កើត​មាន​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ យ៉ាង​ណា​មិញ ទូត​រុស្ស៊ី​ប្រចាំ​​នៅ​អង្គការ​សហប្រជាជាតិ​ មិន​បាន​ឆ្លើយ​តប​​ភ្លាមៗ​អំពី​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ជ្រែតជ្រែក​ផ្កាយរណប​នេះ​ឡើយ។

សូម​បញ្ជាក់​ថា ITU ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ជា​សមាជិក​ចំនួន ១៩៣​ប្រទេស និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណីវ។ ស្ថាប័ន​​របស់​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ មាន​តួនាទី​​គ្រប់គ្រង និង​សម្របសម្រួល​ប្រព័ន្ធ​ផ្កាយរណប​ពិភពលោក ដើម្បី​លុប​បំបាត់​ការ​ជ្រែតជ្រែក​​ដែល​បង្ក​​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម