កីឡា
ក្រុមបាល់ទះជប៉ុនបុរស-នារីសម្រេចបានសមិទ្ធផលធំដូចគ្នាក្នុងឆ្នាំនេះ
ក្រុមបាល់ទះជម្រើសជាតិជប៉ុន ទាំងបុរស និងនារី ទទួលបានជោគជ័យដូចគ្នាក្នុងឆ្នាំ២០២៤ បន្ទាប់ពីពួកគេបានក្លាយជាជើងឯករងក្នុងពានរង្វាន់លំដាប់ពិភពលោកដូចគ្នា។
ក្រុមបាល់ទះនារីជប៉ុន
ក្រុមបាល់ទះនារីជប៉ុន បានឈ្នះជើងឯករងពីការប្រកួតបាល់ទះនារីពិភពលោក FIVB Women’s Volleyball Nations League ឆ្នាំ២០២៤ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅថ្មីៗនេះ។

វគ្គសន្សំពិន្ទុ ក្រុមនារីជប៉ុន ទទួលបានជ័យជម្នះ៨លើក និងចាញ់៤លើក ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមក្រុមជម្រើសជាតិចំនួន១៦ និងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ក្រុមនារីជប៉ុន បានយកឈ្នះ ចិន ដោយលទ្ធផល ៣-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ និងបានយកឈ្នះ ប្រេស៊ីល ដោយលទ្ធផល ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជប៉ុន បានចាញ់ អ៉ីតាលី ដោយលទ្ធផល១-៣ ដើម្បីទទួលបានមេដាយប្រាក់។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទះជម្រើសជាតិនារីជប៉ុន ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឆ្នាំ២០២១ទទួលបានចំណាត់ថ្នាក់លេខ៤។
ក្រុមបាល់ទះបុរសជប៉ុន
ក្រុមបាល់ទះជម្រើសជាតិបុរសជប៉ុនទទួលបានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក Men’s Volleyball Nations League ឆ្នាំ២០២៤ បន្ទាប់ពីចាញ់បារាំងដោយលទ្ធផល ១-៣ កាលពីថ្ងៃទី១ ខែកក្កដា។

នៅវគ្គសន្សំពិន្ទុ ជប៉ុន បានឈ្នះ៩លើក និងចាញ់៣លើក រកបាន២៥ពិន្ទុ ស្ថិតនៅលេខ៤ក្នុងតារាងដែលមាន១៦ក្រុម និងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ពួកគេបានយកឈ្នះ កាណាដា ដោយលទ្ធផល ៣-០ ក្នុងវគ្គ៨ក្រុមចុងក្រោយ និងបន្តឈ្នះ ស្លូវេនី ដោយលទ្ធផល ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ ជប៉ុន បានចាញ់ បារាំង ដោយលទ្ធផល ១-៣ ដើម្បីទទួលបានមេដាយប្រាក់។
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៤៧ឆ្នាំចុងក្រោយដែលក្រុមបាល់ទះជម្រើសជាតិជប៉ុនផ្នែកបុរសបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ពិភពលោក និងទទួលបានចំណាត់ថ្នាក់លេខ២។ កាលពីឆ្នាំ២០២៣ ពួកគេទទួលបានមេដាយសំរិទ្ធ ហើយឆ្នាំ២០២៤ទទួលបានមេដាយប្រាក់។

ក្រុមបាល់ទះជម្រើសជាតិជប៉ុនទាំងបុរស និងនារី សុទ្ធតែទទួលបានកៅអីទៅប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។
- ក្រុមបុរសជប៉ុន ស្ថិតនៅពូល C ជាមួយ សហរដ្ឋអាមេរិក អាហ្សង់ទីន និង អាល្លឺម៉ង់។
- ក្រុមនារីជប៉ុន ស្ថិតនៅ B ជាមួយ ប្រេស៊ីល ប៉ូឡូញ និង តួកគី។


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍