Connect with us

ព័ត៌មានអន្ដរជាតិ

អតិរេកពាណិជ្ជកម្មវៀតណាម កើនដល់ ១១,៦  ប៊ីលានដុល្លារក្នុង​ឆមាស​ទី​១​ឆ្នាំ ២០២៤

បានផុស

នៅ

ការិយាល័យស្ថិតិទូទៅវៀតណាម​ (GSO) បានឱ្យដឹងថា ​អតិរេកពាណិជ្ជកម្ម​របស់​ប្រទេស​បាន​កើន​ដល់​ ១១,៦ ប៊ីលាន​ដុល្លារ​ ​​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៤​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Việt Nam News កាល​ពី​ថ្ងៃ​ចន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ការនាំចេញក្នុងឆមាសទី១​​ ត្រូវបាន​ប៉ាន់ប្រមាណថា​ឈាន​ដល់​ជិត ១៩០,១ ប៊ីលាន​ដុល្លារ​អាមេរិក កើនឡើង ១៤,៥ ភាគរយ បើ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការ​នាំ​ចេញ​ ទាំងក្នុង​​វិស័យ​សេដ្ឋកិច្ចក្នុងស្រុក វិស័យវិនិយោគបរទេស ក៏​ដូច​ជា​ទំនិញឧស្សាហកម្មកែច្នៃ សុទ្ធ​តែ​មាន​ការ​កើន​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់​។ ​​

គិត​ត្រឹម​ចុងខែមិថុនាដូច​គ្នា​ ​ការនាំចូលទំនិញត្រូវបានប៉ាន់ប្រមាណថា​ឈានដល់ ១៧៨,៤៥ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង​ ១៧ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ​ការ​នាំ​ចូល​សម្ភារ​ផលិត ​​រួម​ចំណែក​ ​៩៤ ​ភាគរយ​ លើ​ការ​នាំ​ចូល​សរុប​ ប្រមាណ​ ​​​១៦៧,៧៣​ ប៊ី​លាន​ដុល្លារ។

បើ​តាម​ GSO​ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម  ដោយ​រួម​ចំណែក​ ៥៤,៣ ប៊ីលាន​ដុល្លារ​លើ​ការ​នាំ​ចេញ​របស់​វៀតណាម​ ខណៈ​ចិន​​ជា​អ្នក​នាំ​ចូល​​​ទំនិញ​ធំ​បំផុត​របស់​​វៀតណាម​ ដោយ​រួម​ចំណែក​ ៦៧ ប៊ីលាន​ដុល្លារ​។ ​​

កន្លង​មក​ អ្នក​វិភាគ​បាន​គូស​ភ្ជាប់​អតិរេក​ពាណិជ្ជកម្ម​របស់​វៀតណាម​ ទៅ​នឹង​​អំណោយ​ផល​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយ​ប្រទេស​ផ្សេង​ៗ​ ក៏​ដូច​ជា​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​កំណើន​តម្រូវ​ការ​សកល​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​​ ប្រធាននាយកដ្ឋានស្ថិតិពាណិជ្ជកម្ម និងសេវាកម្មរបស់ GSO លោក Đinh Thị Thúy Phương បានសង្កត់ធ្ងន់លើតម្រូវការកែលម្អគោលនយោបាយ ដើម្បីបង្កើតបរិយាកាសម៉ាក្រូអំណោយផលសម្រាប់ការនាំចេញ និងធានាបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព។ កំណើនការនាំចេញប្រកបដោយនិរន្តរភាព គួរតែត្រូវបានបន្តដោយការធ្វើពិពិធកម្មទីផ្សារ និងរក្សាតុល្យភាពពាណិជ្ជកម្មដែលមានសុខភាពល្អ។

លោក​គូស​បញ្ជាក់​​ថា​ អាជ្ញាធរគួរតែបង្កើនការព្យាករណ៍ដើម្បីព្រមានអាជីវកម្មអំពីហានិភ័យដែលអាចកើតមាន កាត់បន្ថយផលប៉ះពាល់លើការស៊ើបអង្កេត​ពាណិជ្ជកម្ម និងបង្ហាញថាទំនិញវៀតណាមមិន​ត្រុវ​បាន​លក់​បង្ខូច​តម្លៃ​លើ​ទីផ្សារ​។ ​លោក​បន្ត​ថា ពួកគេគួរតែគាំទ្រផលិតកម្មឧស្សាហកម្ម ជំរុញតម្រូវការ និងបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៤ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម