ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ០២ ខែ កក្កដាឆ្នាំ២០២៤, ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងប្រភេទថ្មី Hwasong-11 ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដោយជោគជ័យ។

កូរ៉េខាងជើងបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលHwasong-11ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ប្រភេទ Super-large ទម្ងន់៤.៥គីឡូក្រាម ក្នុងរយៈចម្ងាយអតិបរមា ៥០០គីឡូម៉ែត្រ និងរយៈចម្ងាយអប្បបរមា ៩០ គីឡូម៉ែត្រ។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏នឹងបាញ់សាកល្បងមីស៊ីលមួយផ្សេងទៀត ក្នុងខែកក្កដាផងដែរ ដើម្បីផ្ទៀងផ្ទាត់លក្ខណៈនៃការហោះហើរ និងថាមពលផ្ទុះនៃក្បាលគ្រាប់ដ៏ធំទំនើបនៅរយៈចម្ងាយមធ្យម ២៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង, មួយថ្ងៃមុនការបាញ់បង្ហោះជោគជ័យនេះប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរក្នុងទិសដៅពីតំបន់ភាគខាងលិច។ មួយក្នុងចំណោមនោះ បានហោះប្រហែល ៦០០ គីឡូម៉ែត្រ មុនពេលធ្លាក់នៅសមុទ្រខាងកើត ចំណែកមួយទៀត ហោះបានត្រឹមប្រហែល១២០គីឡូម៉ែត្រប៉ុណ្ណោះ មុនពេលបាត់ពីរ៉ាដាហើយគេគិតថាវាបរាជ័យ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ