KPT+
ល្បិចសម្ងាត់ប្រើពេលណាត់ជួបនារីម្ចាស់បេះដូងលើកដំបូង
១. ជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវ៖ ណាត់គ្នាលើកទីមួយ គួររកកន្លែងស្ងប់ស្ងាត់ល្មម មិនអ៊ូរអរពេកឬស្ងាត់ៗតែ២នាក់នោះទេ។ ទីតាំងស្ងប់ស្ងាត់បង្កភាពងាយស្រួលដល់ការជជែកគ្នា អាចជាភោជនីយដ្ឋានដោយញ៉ាំអាហារបណ្ដើរ ជជែកគ្នាបណ្ដើររឹតតែល្អ។ បើចង់ចៀសវាងការចំណាយច្រើន អាចណាត់ជួបគ្នាក្នុងហាងកាហ្វេក៏បាន។
២. ត្រៀមពាក្យសន្ទនា៖ គ្រាដំបូងនៃការណាត់ជួប ចៀសវាងដាច់ខាតការនិយាយពាក្យអាសអាភាស និយាយច្រើនជ្រុលឥតប្រយោជន៍ឬនិយាយតែឯង និងការលេងសើចហួសហេតុពេក។ ដើម្បីជាទីចាប់អារម្មណ៍នៃការសន្ទនាឲ្យទាក់ទាញ គួរត្រៀមសំណួរឲ្យបានមុនពេលមកជួបគ្នា ដោយសួរពីនេះពីនោះទាក់ទងគ្រួសារឬការងារ និងចែករំលែកនូវរឿងស្រដៀងគ្នានេះជាមួយនាង។
៣. បង្ហាញភាពជាសុភាពបុរស៖ អ្នកមិនត្រូវគិតរឿងអសីលធម៌ពេលណាត់គ្នាឡើយ។ ត្រូវទប់ចិត្តឲ្យបានថានឹងមិនធ្វើអ្វីផ្ដេសផ្ដាសដែលប៉ះពាល់ដលល់កិត្តិយសនិងអារម្មណ៍របស់នាងនោះទេ។ ត្រូវធ្វើខ្លួនជាសុភាពបុរស ដើម្បីឲ្យនាងទទួលបាននូវអារម្មណ៍កក់ក្ដៅ រួមមានសកម្មភាពទាញកៅអីជូននាង។ល។
៤. ពិនិត្យមើលខ្លួនឯងឲ្យហ្មត់ចត់៖ ស្វែងយល់ពីរបៀបតុបតែងតាមស្ទីលរបស់ខ្លួនដោយភាពជឿជាក់ និងសក្កិសមទៅនឹងបរិយាកាសដែលអ្នកនឹងបង្ហាញរាងកាយ។
៥. ប្រយ័ត្នពីភាសាកាយវិការ៖ បង្ហាញកាយវិការឲ្យធម្មជាតិ ដោយការនិយាយស្ដីឲ្យស៊ីគ្នានឹងទឹកមុខ ប្រើក្រសែភ្នែក និងញញឹមញញែម។ ក្រៅពីនោះ អ្នកក៏ត្រួវរៀនយល់ពីកាយវិការរបស់នាងផងដែរ ថាតើនាងពេញចិត្ត ឬធុញទ្រាន់នឹងការសន្ទនាគ្នាដែរទេ?
៦. បង្ហាញការយកចិត្តទុកដាក់៖ យកចិត្តទុកដាក់ស្ដាប់ដៃគូសន្ទនា ដោយបង្ហាញនូវការចង់ដឹង ចង់ឮ ឬសាកសួរជាសំណួរបន្ថែមនូវអ្វីដែលមិនយល់ ដើម្បីបញ្ចាក់ថា អ្នកឲ្យតម្លៃលើការសន្ទនានេះ។ និយាយរួម ធ្វើល្ងង់ៗខ្លះក៏បាន មិនចាំបាច់ចេះគ្រប់សព្វពេកទេ។
៧. ត្រៀមខ្លួនទទួលនាង៖ សូមកុំរំពឹងថា នារីដែលអ្នកណាត់ជួបជាមនុស្សដែលល្អឥតខ្ចោះ ព្រោះថាមនុស្សម្នាក់ៗមិនមែនសុទ្ធតែគួរឲ្យស្រឡាញ់និងឆ្លាតវៀងវៃទេ។ សូមស្វែងយល់ពីភាពស្រស់ស្អាតដែលមាននៅក្នុងចិត្តគំនិតវិញ ហើយព្រមស្ដាប់ពីបំណងប្រាថ្នាគ្នាទៅវិញទៅមក ដើម្បីឲ្យអ្នកទាំងពីរកាន់តែស្និទ្ធស្នាល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្នេហ៍កម្រិតណាក្តី ក៏រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?