KPT+
ស្ត្រីវ័យ ៧ ជំនាន់៖ អ្នកជិតខាងមិនបាច់ជិតស្និទ្ធគ្នាពេកទេ
ស្ថាបនិក និងជានាយិកាគ្រប់គ្រងទូទៅ អង្គការ រួមដៃគ្នាផ្តល់ក្តីសង្ឃឹម អ្នកស្រី សោម សុភណ្ឌ ដែលបានធំដឹងក្ដីឆ្លងកាត់សង្គម ៧ ជំនាន់ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា អ្នកជិតខាងប្រៀបដូចជាបងប្អូនរបស់យើង ដ្បិតបើមានអាសន្នអ្វី បងប្អូននៅឆ្ងាយមកជួយមិនទាន់ទេ។ ការយកអាសារគ្នាគឺជារឿងល្អមែនទែនសម្រាប់គ្រួសារនីមួយៗ ក្នុងការបង្កើតសហគមន៍តូចៗ ជាកោសិកាសង្គម ជួយឱ្យសង្គមរីកចម្រើន ដែលកើតពីសង្គមតូចៗរួមផ្ដុំគ្នា។ ប៉ុន្តែអ្នកជិតខាង មិនបាច់ល្អ ជិតស្និទ្ធគ្នាពេកទេ។
អ្នកស្រី សោម សុភណ្ឌ មានប្រសាសន៍ថា៖ “ខ្ញុំគិតថា មិនចាំបាច់យើងត្រូវទាក់ទងជិតស្និទ្ធ រហូតទៅដើរលេងនៅផ្ទះគេយូរៗ។ ចា៎! ខ្ញុំសុំអត់គាំទ្ររឿងនេះទេ គឺរហូតសុខចិត្តបិទទ្វារផ្ទះ ទៅអង្គុយផ្ទះគេ ដល់តែអង្គុយផ្ទះគេយូរៗទៅ នៅញ៉ាំបាយផ្ទះគេ ញ៉ាំបាយផ្ទះគេ គឺអាចជួយធ្វើម្ហូបផ្ទះគេ ហើយភ្លេចធ្វើម្ហូបផ្ទះឯង”។
អ្នកស្រី សោម សុភណ្ឌ មានប្រសាសន៍បន្ថែមថា៖ “ហើយចេះតែមានរឿងនិយាយ អ្នកនេះអ៊ីចេះ អ្នកនោះអ៊ីចុះ, កូនអ្នកនេះអ្នកនោះ ចូលផ្ទះយប់ៗ នាំគ្នាឆ្ងល់ ហើយថាម៉ែឪគេបណ្ដោយកូនអ៊ីចេះអ៊ីចុះ ជជែករឿងផ្ទះគ្រួសារនោះម៉េចកូននៅយូរៗម៉េះអត់ទាន់រៀបការ… ចេះតែមានរឿងនិយាយគ្នា ហើយយូរៗទៅអត់មានរឿងអីនិយាយ ចាប់ផ្ដើមនិយាយរឿងផ្ទាល់ខ្លួននៅក្នុងគ្រួសារ ប្ដីខ្ញុំគាត់អ៊ីចេះ កូនខ្ញុំវាអ៊ីចុះ ដែលនេះជារឿងពិបាក ហើយជាបញ្ហាដែលអត់មាននាំប្រយោជន៍អីឱ្យយើងវិញសោះ”។
អ្នកស្រី សោម សុភណ្ឌ លើកឡើងថា ទំនាក់ទំនងល្អជាមួយអ្នកជិតខាង គឺការផ្ដល់ស្នាមញញឹម ខណៈអ្នកជិតខាងរបស់អ្នកស្រីជាមនុស្សល្អ ជាអ្នកធ្វើការងារផ្សេងៗ និងសូម្បីតែអ្នកជិតខាងលក់អីវ៉ាន់ ក៏មិនមែនគិតតែលក់ដូរយកចំណេញដែរ ពោលតែងសួរនាំ ផ្ដាំផ្ញើ និងចូលបច្ច័យតាមស្រីពេលទៅវត្ត។ អ្នកស្រីបន្តថា អ្វីដែលអ្នកស្រីត្រូវប្រុងប្រយ័ត្នគឺ អ្នកជិតខាងជាជនបរទេស។
អ្នកស្រី សោម សុភណ្ឌ មានប្រសាសន៍បន្តថា៖ “ខ្ញុំត្រូវរក្សាអត្តសញ្ញាណក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំអត់ចង់ឱ្យបរទេសថា របៀបរបបរស់នៅខ្មែរមិនល្អ រឡេឡូរញ៉េរញ៉ៃ… ប៉ុន្តែពួកគាត់ជាមនុស្សល្អទេ។ ថ្ងៃមួយ អ្នកជិតខាងជួសជុលឥដ្ឋមុខផ្ទះ ហើយពេលជួសជុលហើយជាងទៅបាត់ ទុកដីខ្សាច់ខ្លះមុខផ្ទះ លុះពេលភ្លៀងមកខ្សាច់នៅបាំងទឹកហូរចូលលូ ខ្ញុំបានយកប្រដាប់ចូកតូចមួយកាយដីខ្សាច់នោះ ហើយជនជាតិហ្វីលីពីននេះ ក៏រត់មក យកប៉ែលធំមួយជួយកាយដីកណ្ដាលភ្លៀងដែរ។ ខ្ញុំលើកដៃសំពះអរគុណ ហើយពេលមានម្ហូបចំណីអ្វី តែងហុចជូនគ្នាទៅវិញទៅមក ឃើញមុខគ្នា ញញឹមដាក់គ្នា សួរសុខទុក្ខគ្នា មិនបាច់ទៅអង្គុយលេងផ្ទះគេ និយាយគ្នារាប់ម៉ោងអីទេ”។
គួរបញ្ជាក់ថា អ្នកស្រី សោម សុភណ្ឌ មានវ័យ ជាង ៧០ ឆ្នាំ បានធំដឹងក្ដី និងឆ្លងកាត់ ៧ សម័យ៖ ១. សម័យសង្គមរាស្រ្តនិយម ឬព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៥៣-១៩៧០) ២. សម័យសាធារណរដ្ឋខ្មែរ ឬសម័យ លន់ ណុល (ឆ្នាំ១៩៧០-១៩៧៥) ៣. សម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត (ឆ្នាំ១៩៧៥-១៩៧៩) ៤. សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៧៩-១៩៨៩) ៥. សម័យរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩-១៩៩១) ៦. សម័យអ៊ុនតាក់ ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ (ឆ្នាំ១៩៩២-១៩៩៣) ៧. សម័យព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជាណាចក្រកម្ពុជាទី២ (ឆ្នាំ១៩៩៣-បច្ចុប្បន្ន)៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ