Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំមួយទៀត ជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ ២០២៤ថា កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំថ្មីមួយទៀត នៅរាជធានីភ្នំពេញ​ដើម្បី​ជំរុញ​​ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ​ប្រសិន​បើ​កម្ពុជា​​​​​​​​មាន​ផ្សារបោះដុំបន្ថែមទៀតវាជារឿងល្អ សម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសដែល​ អាច​​​​ភ្ជាប់​​​ទំនាក់ទំនងជាមួយផ្សារក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា លឹម ហេង បានបង្ហើបថា ផ្សារបោះដុំផលិតផលខ្មែរដែល​រាជរដ្ឋាភិបាល​កំពុង​សិក្សា​​​នេះ ទំនងមានទំហំប្រហាក់ប្រហែលនឹងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ាន​-អន្តរជាតិ​ ឬផ្សារ​ដើម​​គរថ្មី ស្ថិត នៅ​​បឹង​តា​​មោក ក្នុងសង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ លើផ្ទៃដី ២០ហិក​តា​​ ដែល​ត្រូវ​​​បាន​សម្ពោធ​ដាក់ឱ្យដំណើរការហើយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤នេះ។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា បច្ចុប្បន្នកសិផលកម្ពុជា មានថ្លៃដើមខ្ពស់ដោយសារ​មិន​មាន​​និរន្តរភាព បើយើងមាននិរន្តភាពក្នុងការផ្គត់ផ្គង់ទីផ្សារ នោះយើងអាចផលិតបានថ្លៃ​ដើម​ទាប​​ហើយ ហើយថា បើមានផ្សារបោះដុំនេះ នឹងមានសហគ្រាសធុន តូច មធ្យម ដែលនឹងត្រូវ​ចាប់​ផ្ដើម​​ផលិតកម្មវេចខ្ចប់ ដែលភាគច្រើនគឺជាផលិតផលកសិកម្ម ដែលកែច្នៃរួច​ហើយ។

លោក លឹម ហេង៖ «ទីផ្សារបោះដុំយើងអាចនឹងមានអង្ករ កៅស៊ូ ស្វាយចន្ទី ដំណាប់​ស្វាយ និងឧស្សាហកម្មកែច្នៃមួយចំនួនទៀត ដែលអាចមានដល់រថយន្តផងដែរ»។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ក្នុងការជួយរកទីផ្សារ និង​ធា​នា​​​​​តម្លៃ​ឱ្យ​​កសិករឱ្យបានកាន់តែច្រើន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានជិត ៩ លាន​តោនទៅ​កាន់គោល​ដៅ​ចំនួន​៧៨ប្រទេស គិតជាទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ៕

រូបភាពដើមគរថ្មី

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

​អភិសេកព្រះអង្គធំមុនចូលឆ្នាំខាងមុខ គ្រោងឆ្លាក់រូបសាវ័កបន្ថែមទៀត​នៅ​ជញ្ជាំង​ភ្នំសំពៅ

ព័ត៌មានជាតិ១៦ នាទីutes មុន

ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យ​កសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​«សង្គមមនុស្ស​ចាស់» ជា​ផ្លូវ​ការ ក្រោយអត្រា​​​២០%នៃ​​ប្រជាជន​អាយុ​លើស​៦៥​ឆ្នាំ​

ព័ត៌មានជាតិ២៦ នាទីutes មុន

មន្ត្រីក្រសួងយុត្តិធម៌ ឱ្យអាជ្ញាធរខេត្តសៀមរាបផ្សព្វផ្សាយបានទូលាយពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៣១ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង៖ ឧក្រិដ្ឋជនយកបច្ចេកវិទ្យាជឿនលឿន ទាក់មនុស្ស ដើម្បីធ្វើសកម្មភាពជួញដូរ និងកេងប្រវ័ញ្ចគ្រប់ទម្រង់

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៧ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៦ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម