Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលសិទ្ធិធ្វើជាសហប្រធាន​គណៈកម្មា ​ធិការ​​​ការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន​​  រយៈពេល២ឆ្នាំ

បានផុស

នៅ

​និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានទទួលធ្វើជា​សហប្រធាន​គណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) សម្រាប់អាណត្តិរយៈពេល ២ ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ​ក្នុងការចូលរួមដឹកនាំដើម្បីការអភិវឌ្ឍវិស័យមូលបត្រនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានពី ន.ម.ក​ ការសម្រេចនេះត្រូវបានធ្វើឡើងកាលពីទី១ ខែកក្កដា ឆ្នាំ២០២៤ក្នុងកម្មវិធីកិច្ចប្រជុំ​ផ្ទេរតំណែងសហប្រធាន WC-CMD តាមប្រព័ន្ធអនឡាញ។

ខណៈដែលកិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្ទេរការងារដែលនៅសេសសល់ ក៏ដូចជាផ្តល់នូវវឌ្ឍនភាពការងារ និងចែករំលែកបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំ WC-CMD ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រុយណេ (MOFE Brunei) និងគណៈកម្មការមូលបត្រហ្វីលីពីន (PSEC), សហប្រធាន WC-CMD ឆ្នាំ២០២២ ដល់ ខែមិថុនា ឆ្នាំ២០២៤, វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី (SFIA)​, ប្រធានក្រុមការងារក្រោមក្របខណ្ឌ WC-CMD ដែលមាន MAS ដែលជាប្រធានក្រុមការងារហិញ្ញវត្ថុនិរន្តរភាព, គណៈកម្មការមូលបត្រម៉ាឡេស៊ី ដែលជាប្រធានក្រុមការងារ​ហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ និងលេខាធិការដ្ឋានអាស៊ាន (ASEC)។​

ថ្លែងក្នុងកិច្ចប្រជុំនោះលោក​ស៊ូ សុជាតិអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានមានប្រសាសន៍ថាប្រទេសជាសមាជិកទាំងអស់អាចបង្កើតទីផ្សារមូលបត្រដែលមានភាពបត់បែន បរិយាបន្ន ភាពធន់ និងនិរន្តរភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប​ដោយនិរន្តភាពនៅទូទាំងអាស៊ាន។

លោកបានថ្លែងថា៖ «យើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលបំណងរួម»។

​WC-CMD ត្រូវបានបង្កើតឡើងដោយកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០០៣ ក្នុងគោលបំណង ដើម្បីកសាងសមត្ថភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍទីផ្សារមូលធនអាស៊ាន ជាមួយនឹងគោលដៅរយៈពេលវែងក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឆ្លងដែននៃទីផ្សារមូលបត្រនៅក្នុងអាស៊ាន។

WC-CMD មានតួនាទីក្នុងការរាយការណ៍វឌ្ឍនភាពការងារនៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្ដាលអាស៊ាន (AFCDM) តាមរយៈកិច្ចប្រជុំក្រុមការងារ AFCDM (AFCDM-WG) និងរាយការណ៍ទៅកាន់គណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) ស្ដីពីកិច្ចប្រជុំសមាហរណកម្មហិរញ្ញវត្ថុ និងគណៈ-​កម្មាធិការដឹកនាំសម្រាប់កិច្ចប្រជុំពង្រឹងសមត្ថភាព (SCCB)។

គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា  CSX មានក្រុមហ៊ុន​ចុះបញ្ជីចំនួ  ២៣ ដែលរួមមាន​ក្រុមហ៊ុនចំនួន១១បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១២ ទៀតបានចុះបញ្ជីជា​សញ្ញាបណ្ណ ​ និងបានប្រមូលទុន​ពីផ្សារ​មូលបត្រសរុបប្រមាណជា ៤០០លានដុល្លារ​អាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៣ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានជាតិ២១ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

Sokha Hotels

ព័ត៌មានពេញនិយម