Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលប្រើអំណាចខុសក្នុងការអនុវត្តតួនាទីរបស់ខ្លួន

បានផុស

នៅ

បន្ទាប់ពីប្រកាសចូលកាន់តំណែងជាផ្លូវការជាអភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញរដ្ឋបាលខេត្តកណ្ដាល ដោយក្នុងឱកាសនោះ លោកអភិបាលខេត្តថ្មីរូបនេះ បានព្រមានចាត់វិធានការម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពានអំណាចក្នុងការអនុវត្តតួនាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន ក្នុងនាមជាអភិបាលខេត្តកណ្ដាលថ្មី បានណែនាំដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាលទាំងអស់ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដល់ប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌។ ទន្ទឹមនឹងការណែនាំ លោកអភិបាលខេត្ត បានប្រកាសចាត់វិធានការម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណា ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬ រំលោភអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព ធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នគរបាលជាតិ យោធា និងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើង ព្រមទាំងគិតគូរត្រៀមវិធានការ និងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យផងដែរ។

លោក គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងតំណែងជាអភិបាលខេត្តកណ្តាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក គួច ចំរើន ត្រូវបានសាធារណជន ចាត់ទុកថា ជាអ្នកដឹកនាំខ្លាំងមួយរូបក្នុងកិច្ចការរដ្ឋបាលសាធារណៈ ពិសេសការដឹកនាំរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយក្នុងរយៈពេល១០ឆ្នាំ​ លោក​ គួច ចំរើន បានប្តូរការងារ ៦កន្លែង​ ជាអាទិ៍ អភិបាលខណ្ឌមានជ័យ អភិបាលខណ្ឌដូនពេញ អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ អភិបាលខេត្តកំពង់ចាម​ អភិបាលខេត្តព្រះសីហនុ និងពេលនេះ ជាអភិបាលខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹង​ទទួល​បាន​អ្នកដំណើរ ១,៤ លាននាក់​​​ដំណាច់​​​ឆ្នាំ ២០២៤

សន្តិសុខសង្គម៤ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តបាត់ដំបង​ ពង្រឹងសមត្ថភាពមន្ត្រីបង្ការទប់ស្កាត់គ្រឿងញៀន

ព័ត៌មានជាតិ១២ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ  

ព័ត៌មានជាតិ១៣ នាទីutes មុន

​Royal Group Funds  នឹងកៀរគរទុន​២០០​លានដុល្លារតាមរយៈគម្រោងវិនិយោគរួម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម