Connect with us

ជីវិតកម្សាន្ដ

ប្រាសាទ ដាវីន បេ្តជ្ញាដណ្តើមយកមកុដ MUC 2024 ដើម្បីមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិ

បានផុស

នៅ

បន្ទាប់​ពី​មាន​ដំណឹង​នៃ​ការ​ប្រកួត​ក្នុង​កម្មវិធី Miss Universe Cambodia 2024 គេ​កត់​សម្គាល់​ឃើញ​ថា​សន្ទុះ​​នៃ​ការ​គាំទ្រ​អ្នក​នាង ប្រាសាទ ដាវីន ហាក់​មាន​សន្ទុះ​ខ្លាំង ខណៈ​សាមី​ខ្លួន​បាន​ប្រកាស​ប្ដេជ្ញា​ដណ្ដើម​មកុដ MU 2024 ដើម្បី​មាន​ឱកាស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទ ដាវីន បច្ចុប្បន្ន​គឺជា​តារា​សម្ដែង​ តារា​បង្ហាញ​ម៉ូដ ហើយ​ក៏​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ដែល​មាន​សមត្ថភាព​ប្រជាប្រិយភាព ​ទេពកោសល្យ បូករួម​នឹង​រូប​សម្រស់​ស្រស់​សោភា​ដែល​ទាំង​នេះ​គឺជា​ភាព​ជឿជាក់​សម្រាប់​នាង​ដែល​គេ​ដឹង​ដែរ​ថា​ទាំង​ចំណេះ​ដឹង និង​ការ​ប្រើប្រាស់​ភាសា​របស់​នាង​ក៏​មិន​ធម្មតា​ឡើយ​ពោល​គឺ អាច​ដណ្ដើម​មកុដ​បាន។

ដោយ​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការ​គាំទ្រ និង​លើកទឹក​ចិត្ត​របស់​មហាជន ប្រាសាទ ដាវីន បាន​បញ្ជាក់​ការ​តាំង​ចិត្ត​របស់​ខ្លួនថា នាង​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្តើម​មកុដ​មួយ​នេះ។ នាងថា​ នាង​សូម​អរគុណ​មិត្តភក្តិ បងប្អូន បណ្តា​អ្នកគាំទ្រ​ទាំង​អស់​ដែល​បាន​បង្ហាញ​សារ​គាំទ្រ​ដល់​រូបនាង។

ប្រាសាទ ដាវីន បាន​បន្ត​និយាយ​ថា” ពិត​ណាស់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​នាឆ្នាំ​នេះ នាងខ្ញុំ​បានដាក់ការតាំងចិត្តខ្ពស់ និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​មាន​ឱកាស​តំណាង​ឲ្យ​​ប្រទេស​កម្ពុជា​របស់​​យើង និង​យក​ជ័យ​លាភី​ជូន​បណ្តា​អ្នក​គាំទ្រ​របស់​នាង​ខ្ញុំ​ទាំង​អស់​គ្នា​​ផងដែរ”

នាង​បាន​លើក​ឡើង​ដែរ​ថា ខ្លួន​នាង​ផ្ទាល់​សង្ឃឹម​ថា បង​ប្អូន និង​នៅ​តែ​បន្ត​ការគាំទ្រ​រូបនាង​រហូត​ទៅ​ ហើយ​សារគាំ​ទ្រល្អ​ៗ​របស់​អ្នក​ទាំង​អស់​គ្នា​គឺ​ជា​ថាមពល​វិជ្ជមាន​ដ៏​អស្ចារ្យ​របស់​នាងផងដែរ។ ប្រាសាទ ដាវីន​ កាល​ពី​កន្លង​ទៅក៏​ទទួល​បាន​តំណែង​ជា​ស្ត្រី​ឯក​ចក្រវាល​កម្ពុជា Universal Woman Cambodia ២០២៣ ដែលជា​កម្មវិធី​សម្រាប់​កម្ពុជា​​ដែល​ផ្តល់​ឱកាស​សម្រាប់​ស្ត្រី​កម្ពុជា​ដែល​រៀប​ការ​រួច​ហើយ​ដើម្បី​ចូលរួម​ប្រកួត​នៅទី​ក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម ដែលកាល​នោះ​អ្នកនាង​ទទួល​បាន​ជ័យលាភី​លំដាប់រងទី៤៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

សិង្ហបុរី ប្រកាស​ត្រៀម​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន

សន្តិសុខសង្គម៨ នាទី មុន

ផ្អាកការងារបណ្ដោះអាសន្នមន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ពាក់ព័ន្ធករណីចាប់ម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួល

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងអប់រំ តម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសប្រភេទថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម

សេដ្ឋកិច្ច៣៣ នាទី មុន

រដ្ឋបន្តលើកលែងពន្ធ គម្រោងបុរី ខុនដូ រយៈពេលមួយឆ្នាំទៀត ខណៈវិស័យអចលនទ្រព្យមិនទាន់ល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម