Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ បណ្ដុះបណ្ដាល ការគ្រប់គ្រងផលប៉ះពាល់ សម្រាប់ការសាងសង់ ជំហានទី២

បានផុស

នៅ

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកវគ្គសិក្ខាសាលា ស្តីពី “ការគ្រប់គ្រងផលប៉ះពាល់សុវត្ថិភាព បរិស្ថាន សង្គម ការអនុវត្តនីតិវិធីលទ្ធកម្ម នីតិវិធីហិរញ្ញវត្ថុ ការគ្រប់គ្រងរៀចំបន្ទប់ពិសោធន៍មុខវិជ្ជា និងសាងសង់សំណង់ ជូនគណៈកម្មការគ្រប់គ្រងសាលារៀនសម្រាប់ការសាងសង់ SMC-C ជំហានទី២”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ រៀបចំក្រោមអធិបតីភាព លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងកែលម្អការអប់រំចំណេះទូទៅ ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំគម្រោង ប្រធាន មន្ត្រីបង្គោលនៃអង្គភាពពាក់ព័ន្ធ និងសហការី ព្រមទាំងមន្ត្រីមន្ទីរអប់រំ តាមខេត្តនីមួយៗ និងគណៈកម្មការណ៍គ្រប់គ្រងសាលារៀនសម្រាប់ការសាងសង់។​

វគ្គបណ្តុះបណ្តាលមានគោលបំណង៖ ១. សិក្ខាកាមបានយល់ពីមុខងារ និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងសាលារៀន សម្រាប់ការសាងសង់ (SMC-C) ដើម្បីអនុវត្តសកម្មភាពគ្រប់គ្រងការសាងសង់។ ២. បានយល់ពីនីតិវិធីលទ្ធកម្ម វិធីសាស្ត្រធ្វើលទ្ធកម្ម សម្ភារសំណង់ កម្លាំងពលកម្ម និងការរៀបចំឯកសារពាក់ព័ន្ធ។ ៣. បានយល់ពីការរៀបចំថវិកា និងការរៀបចំឯកសារតាមដំណាក់កាលនីមួយៗ។ ៤. បានយល់ពីលក្ខណៈរូបរាងបច្ចេកទេស គំនូរប្លង់ នៃអគារសិក្សាថ្មី ផ្ទះស្នាក់នៅគ្រូបង្រៀន និងការរៀបចំបន្ទប់មុខវិជ្ជា។ ៥. បានយល់ដឹងពីនិតិវិធីគ្រប់គ្រងបរិស្ថាន និងសុវត្ថិភាពសង្គមក្នងពេលសាងសង់។

គួរបញ្ជាក់ថា សិក្ខាសាលាប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ មានសមាសភាពចូលរួមសរុបចំនួន ២១៥ នាក់ ស្រី ៣៦នាក់ មកពីខេត្តចំនួន១០ រួមមានសាលាចំនួន២០៖ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកណ្តាល ខេត្តកោះកុង ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគីរី ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង នៅសណ្ឋាគា Empress Angkor ខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម