Connect with us

ព័ត៌មានជាតិ

ក្រោយតុលាការប្រកាសសាលក្រមភ្លាម សមត្ថកិច្ចឃាត់ខ្លួនក្រុមសកម្មជនមាតាធម្មជាតិ៤នាក់

បានផុស

នៅ

មិនបង្អង់យូរឡើយ បន្ទាប់ពីតុលាការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ​ ភ្លាមៗសមត្ថកិច្ច បានចាប់ឃាត់ខ្លួនមនុស្ស៤នាក់ដែលជាសកម្មជនក្រុមមាតាធម្មជាតិ។ សកម្មជនទាំង៤នាក់ ក្នុងចំណោម១០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស ទី២ឈ្មោះ​ ភួន កែវរស្មី ភេទស្រី ទី៣ ឡុង គន្ធា ភេទស្រី  និងទី៤ ឈ្មោះ ថុន រដ្ឋា ភេទប្រុស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ឃាត់ខ្លួននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីតុលាការប្រកាសសាលក្រមលើសំណុំរឿង រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រលើជនចាប់ចោទ១០នាក់​។

គួរឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២១ តុលាការ​បានចោទប្រកាន់ជនសង្ស័យចំនួន៦នាក់រួមមាន ជនសង្ស័យ ថុន រដ្ឋា ទី២ ជនសង្ស័យ  ភួន កែវ​រស្មី​ ទី៣ជនសង្ស័យ យីម លាង​ហ៊ី​ ទី៤ជនសង្ស័យ ឡុង គន្ធា​ ទី៥ជនសង្ស័យ លី ចាន់ដារ៉ាវុត និងទី៦ជនសង្ស័យ ស៊ុន រដ្ឋា ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។

សម្រាប់សាលក្រម ដែលប្រកាសនៅព្រឹកថ្ងៃទី០២ ខែកក្កដា នេះ គឺតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល០៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល លើជនចាប់ចោទ Alex Gonzalez-Davidson សហស្ថាបនិកអង្គការ​មាតាធម្មជាតិ, ជនជាប់ចោទ យឹម លាងហ៊ី និងជនជាប់ចោទ ស៊ុន រដ្ឋា ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់។

តុលាការ ក៏សម្រេចផ្ដន្ទាទោសលើជនជាប់ចោទ៧នាក់ទៀត ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទ​​រួម​គំនិត​​ក្បត់​ រួមមានជនជាប់ចោទ ថុន រដ្ឋា ជាប់ចោទ លី ចាន់ដារ៉ា​វុត ជាប់ចោទ ភួន​ កែវរស្មី ជាប់ចោទ ឡុង គន្ធា និងជាប់ចោទប្រាំនាក់ដទៃទៀត។

ក្រោយប្រកាសសាលក្រមនេះ តុលាការក៏បញ្ជាឱ្យចាប់ខ្លួនពិរុទ្ធជនទាំងអស់ផងដែរ ប៉ុន្តែភ្លាមៗសមត្ថកិច្ចចាប់ខ្លួនបានចំនួន៤នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម