Connect with us

ជីវិតកម្សាន្ដ

Angelababy ផ្សាយផ្ទាល់ប្រឹងរកលុយបន្ថែម តែត្រូវគេដេញឲ្យចាកចេញពីកម្មវិធី

បានផុស

នៅ

Angelababy បានបង្ហាញមុខនៅក្នុងការផ្សាយផ្ទាល់របស់តារាអនឡាញដ៏ល្បី Tan Ba ​​ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណិត។ ក្នុងនោះនាងបាន​បង្ហាញខ្លួនផ្សាយបន្តផ្ទាល់ការលក់សម្រាប់ម៉ាកស្បែកជើងមិនស្គាល់មួយ ប៉ុន្តែរូបរាងរបស់នាងបានធ្វើឲ្យ ៦៥,០០០ គូត្រូវបានលក់អស់យ៉ាងឆាប់រហ័ស។

ទោះបីជាយ៉ាងណាក៏ដោយ ​នៅពេលកំពុងសប្បាយនឹងកា​រ livestream តារាសម្ដែងស្រីចិនរូបនេះ និងអ្នកផ្សេងទៀតបានអបអរសាទរ Tan Ba ​​ប៉ុន្តែអ្នកចាក់ផ្សាយបែរមកជេរនាងថា​ទៅឲ្យឆ្ងាយ ដែលធ្វើឲ្យទិដ្ឋភាពកាន់តែអាម៉ាស់លើសមុនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​​លេង​អ៊ីនធឺណិត​គិត​ថា​ប្រហែល​ជា​ Tan Ba ​​បាន​ជេរ​បុគ្គលិក​មិន​មែន​ Angelababy ទេ។ គ្រាន់​តែ​ថា​អតីត​ភរិយា​របស់ Huang Xiaoming​ ជា​អ្នក​ដែល​បាន​ចូល​រួម​អបអរ​នាង​ភ្លាម​ៗ​​ ហើយរងការ​ស្តី​បន្ទោសអាចជារឿងចៃដន្យប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រឡេកមើលស្ថានភាពបច្ចុប្បន្នរបស់ Angelababy មនុស្សជាច្រើនបានដកដង្ហើមធំ។ អំឡុងពេលនៅជាមួយអតីតស្វាមីជិវិតរបស់នាងបានស្ថិតក្នុងតារាបញ្ជី A ហើយត្រូវបានគេស្វែងរកបន្ទាប់ពីនាងទៅទីណាក៏ដោយប្រជាប្រិយភាពរបស់នាងគឺស្មើនឹង Yang Mi – Zhao Liying ។ សូម្បីតែក្រោយពេលលែងលះស្វាមី និងរស់នៅដោយឯករាជ្យក៏ដោយ ក៏សម្រស់វ័យ ៨៥ឆ្នាំរូបនេះ មិនដែលទទួលបានរូបភាពដ៏កំសត់បែបនេះឡើយ។

លើសពីនេះទៀត សូម្បីតែទស្សនាវដ្ដីតូចតាចដែល Angelababy ធ្លាប់បានរិះគន់នោះ ឥឡូវនេះនាងត្រូវសុំកន្លែងមួយក្នុងក្តីសង្ឃឹមរក្សាប្រជាប្រិយភាពរបស់ខ្លួន។ វគ្គផ្សាយផ្ទាល់ដែលនាងបានចូលរួមពីមុន គឺជាម៉ាកធំៗទាំងអស់ ប៉ុន្តែឥឡូវនេះនាងអាចទទួលយកបានតែម៉ាកដែលគ្មានឈ្មោះប៉ុណ្ណោះ។

គួរបញ្ចាក់ដែរថា​ ដោយសារតែនាងបានទៅទស្សនាការសម្ដែងរបស់ Lisa នៅ Crazy Horse កាលពីឆ្នាំមុន Angelababy បានបំផ្លាញអាជីពរបស់នាងចោលទាំងស្រុង។ ថ្វីដ្បិតតែនាងមិនត្រូវបានហាមឃាត់ទាំងអស់ពីការផ្សាយក៏ដោយ ក៏គ្មានផលិតករ ឬវេទិកាណាហ៊ានអញ្ជើញនាងទៀតទេ ជាហេតុធ្វើឲ្យអាជីពរបស់នាងធ្លាក់ចុះដល់កម្រិតទាបបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​​ថា​ បទចម្រៀង ROCKSTAR របស់ Lisa​ ​ល្បី​ត្រឹម​ប្រទេស​ថៃ​ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម