Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​លើដី​ចំណី​ឆ្នេរពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង ​សុំ​ពន្យារ​ពេល​ការ​រុះរើ​សំណង់​រហូតដល់​ចុ​ងខែ​មេសា

បានផុស

នៅ

​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០១​មីនា​ថា​ រដ្ឋបាលខេត្ត​ព្រះសីហនុ ​បាន​ទុក​ពេល​ឲ្យ​ពលរដ្ឋ​រស់នៅ​លើ​ដី​ចំណី​ឆ្នេរ​ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង ​ដែល​ត្រូវ​រុះរើ​នៅមុន​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​នេះ ​ពន្យារ​ពេល​រហូតដល់​ចុងខែ​មេសា​ឆ្នាំ​២០២១​ខាងមុខនេះ​។ ​

លោក​បាន​បន្ត​ថា​«​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ទៅ​ឯក​ឧ​ត្ត​ម​អភិបាលខេត្ត​សូម​ជួយ​ពន្យា​រការរុះរើ​សំណង់​ចេញពី​ចំណី​ឆ្នេរ​ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង​ រហូតដល់​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ហើយ​ឯកឧត្តម​អភិបាលខេត្ត​ ក៏បាន​យល់ព្រម​និង​សុខចិត្ត​ពន្យារ​ពេល​ជា​លើក​ទី​២​ជា​បន្តទៀត​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២​កុម្ភៈ​ឆ្នាំ​២០២១​ ដោយ​បាន​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​រស់នៅ​លើ​ដី​ចំណី​ឆ្នេរ​ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង ​ស្ថិត​ក្នុង​ភូមិ​រិទ្ធី​២​ ឃុំ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ត្រូវ​រុះរើ​សំណង់​និង​ការ្យ​ផ្សេងៗ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ជា​កំហិត​។ ការស្នើសុំ​ឲ្យ​រុះរើ​នេះ​ ដោយ​រដ្ឋបាលខេត្ត​យល់ឃើញថា សំណង់​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​និង​ប្រកប​អាជីវកម្ម​ត្រង់​ចំណុច​ឆ្នេរ​ពយ​យាយ​ម៉ី​និង​ឆ្នេរ​តា​បារាំង​ គឺ​ស្ថិតនៅ​លើដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​និង​សោភ័ណភាព​ឆ្នេរ​។ ​ម្យ៉ាងទៀត​ឆ្នេរសមុទ្រ​ពយ​យាយ​ម៉ី​និង​ឆ្នេរ​តា​បារាំង​ជា​ដី​របស់​រដ្ឋ​និង​លម្អ​ឆ្នេរ​សាធារណៈ ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​លំហែកាយ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក ឆាយ សុគន្ធ​ដា បាន​ឲ្យ​ដឹង​ទៀត​ថា ​តាមពិត​រដ្ឋបាល​ស្រុក​បាន​ចេញ​សេចក្តីណែនាំ​ដល់​ពលរដ្ឋ​ ដែល​សង់​សំណង់​នៅ​ដី​ចំណី​ឆ្នេរ​ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង​ជា​ច្រើន​ដង​មក​ហើយ​តែ​ពួកគាត់​មិន​ព្រម​អនុវត្ត​តាម​។​ លុះដល់​រដ្ឋបាលខេត្ត​អនុវត្ត​តាម​ច្បាប់ ​ទើប​ពួកគាត់​ភ័យ​ហើយ​ស្នើសុំ​ពន្យា​រពេល​។ លោក​បាន​បញ្ជាក់​ថា ​ពល​រដ្ឋ​ដែល​សង់​សំណង់​រឹងមាំ​មាន​តិចតួច​ទេ​។​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ដែល​បាន​កាន់កាប់​ដី ​ដែល​អាជ្ញាធរ​មិន​ទទួលស្គាល់​៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ សាំងធម្មតា​ចាក់ពីថ្ងៃ ១ មីនានេះទៅ ឡើង ៣៧០០ រៀល/លីត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម