Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា ចេញការព្រមានពីអាចម៍ផ្កាយធំមួយ ដែលហោះសំដៅមកផែនដី

បានផុស

នៅ

តាមរយៈគេហទំព័ររបស់ ណាសា ផ្ទាល់, អង្គការមួយនេះកំពុងតាមមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះអាចម៍ផ្កាយដ៏ធំមួយដុំដែលស្ថិតនៅលើគន្លងផ្លូវហោះមកតម្រង់ផែនដី ជាមួយល្បឿន ៣៣ ៦៧៣គីឡូម៉ែត្រក្នុងមួយម៉ោង។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ណាសា ក៏ចេញការព្រមានផងដែរ បើមានករណីអាក្រក់ណាមួយកើតឡើង ប៉ុន្តែក្រោយការសិក្សានិងពិនិត្យតាមតេឡេស្កុប Pan-STARRS 1, ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា អាចម៍ផ្កាយឈ្មោះ 2024 JJ25 មួយនេះ នឹងប្រហែលមិនបុកផែនដីឡើយ ពោលគឺវានឹងត្រូវប្តូរទិស ត្រឹមហោះកាត់ពិភពលោកប៉ុណ្ណោះ នៅរាត្រីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដាឆ្នាំ២០២៤ ជាមួយគម្លាតពីផែនដី ៤លានគីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ ណាសា នឹងចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់អំពីព័ត៌មានបន្ថែម ទាក់ទងអាចម៍ផ្កាយនេះ ដើម្បីធានាកុំឲ្យមនុស្សជាតិ ព្រួយបារម្ភ។

(រូបថត៖ Getty)

អាចច៍ផ្កាយ 2024 JJ25 នេះ ត្រូវបានរកឃើញដោយតេឡេស្កុប Pan-STARRS 1 នៅកោះហាវ៉ៃ កាលពីថ្ងៃទី២ខែកក្កដា ហើយដំណើររបស់វាឆ្លងកាត់ផែនដី នឹងក្លាយជាឱកាសដ៏កម្រសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីសិក្សាអំពីវត្ថុហោះជិតផែនដី ដែលអាចបង្កជាការគំរាមកំហែង នាពេលអនាគត។

សូមបញ្ជាក់ថា ជាមួយនឹងអង្កត់ផ្ចិតជាង១១២ម៉ែត្រ ធ្វើឲ្យអាចម៍ផ្កាយនេះ ក្លាយជាវត្ថុមួយក្នុងចំណោមវត្ថុធំៗផ្សេងទៀតដែលហោះមកជិតផែនដី និងត្រូវបានតាមដានមិនដាក់ភ្នែកដោយអង្គការណាសា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាចម៍ផ្កាយមហាល្បឿនយ៉ាងធំសម្បើម ហោះកាត់ផែនដី ចុងសប្តាហ៍នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៦ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៥ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម