Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ទម្លាយមូលហេតុ និយាយចាញ់លោក ត្រាំ

បានផុស

នៅ

លោក ចូ បៃដិន បានបញ្ជាក់ច្បាស់ថា មូលហេតុដែលគាត់ត្រូវចាញ់ក្រោមថ្វីមាត់លោក ដូណាល់​ ត្រាំ ក្នុងការជជែកដេញដោលគ្នាលើកដំបូង កាលពីសប្តាហ៍មុន គឺដោយសារតែគាត់ធ្វើដំណើរចេញក្រៅប្រទេសញឹកញាប់ពេក នាំឲ្យខ្លួនឯងហត់នឿយខ្លាំង។

(រូបថត៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រាប់ម្ចាស់ជំនួយនៅឯកម្មវិធីរៃអង្គាសប្រាក់ក្នុងរដ្ឋ Virginia កាលពីថ្ងៃអង្គារទី២ខែកក្កដាឆ្នាំ២០២៤ថា “ត្រូវហើយ! ខ្ញុំមិនឆ្លាតទេ ដែលសម្រេចចិត្តធ្វើដំណើរចេញទៅក្រៅប្រទេសច្រើនលើកច្រើនសា មុនការជជែកដេញដោលគ្នានោះ។ នេះ​ជា​ការ​ពន្យល់ពីមូលហេតុ មិន​មែន​ជា​លេស​ឡើយ”។

ស្របពេលជាមួយគ្នានោះ មេដឹកនាំប្រទេសមហាអំណាចវ័យ៨១ឆ្នាំរូបនេះ ក៏បានសុំទោសចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីជជែកដេញដោលនោះដែរ ប៉ុន្តែគាត់បានសង្កត់អំពីសារៈសំខាន់ ក្នុងការឈ្នះឆ្នោតនាពេលខាងមុខ។

លោក ចូ បៃដិន (រូបថត៖ Getty)

តាមកម្មវិធី លោក បៃដិន បានធ្វើដំណើរទៅប្រទេសបារាំងនៅថ្ងៃទី៦ខែមិថុនា ដើម្បីចូលរួមពិធីរំលឹកខួបនៃប្រតិបត្តិការឡើងគោករបស់សម្ព័ន្ធមិត្តនៅ Normandy ក្នុងខែមិថុនាឆ្នាំ១៩៤៤ហើយបន្ទាប់មក ក៏ទៅប្រទេសអ៊ីតាលីទៀត ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 នៅថ្ងៃទី១៤ខែមិថុនា។

ក្រោយត្រលប់មកប្រទេសវិញ លោក បៃដិន បានបន្តទៅ Camp David នៅថ្ងៃទី២០ខែមិថុនា ដើម្បីត្រៀមខ្លួនរយៈពេលមួយសប្តាហ៍សម្រាប់ការជជែកដេញដោល ហើយក៏ចាកចេញទៅទីក្រុង Atlanta នៃរដ្ឋ Georgia ដើម្បីចូលរួមព្រឹត្តិការណ៍ជាមួយគូប្រជែងគឺលោក ដូណាល់ ត្រាំ តែម្តង។

(រូបថត៖ Bloomberg)

សូមបញ្ជាក់ជាថ្មី លោក ត្រាំ ធ្វើឲ្យលោក បៃដិន បាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែងរយៈពេល៩០នាទី ដែលមានការសម្របសម្រួលដោយ CNN។

ក្រោយធ្វើមិនបានល្អ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន បានជំរុញឲ្យដកឈ្មោះលោកបៃដិនចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ព្រោះមើលឃើញថា លោក បៃដិន មានឱកាសឈ្នះលោក ត្រាំ តិចតួចណាស់។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

កុំថាឡើយអ្នកគាំទ្រ សូម្បីប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន ក៏បានចុះផ្សាយព័ត៌មាននិយាយអំពីអនាគតរបស់លោក បៃដិន ផងដែរ ដោយពួកគេជឿថា បើប្រធានាធិបតីរូបនេះ មិនមានអ្វីដែលទាក់ទាញនិងថ្មី ដើម្បីវាយបកទៅលោក ត្រាំ ឬអ្វីដែលពិសេសជាងនេះ ក្នុងការជជែកដេញដោលគ្នាលើកទីពីរទេនោះ គណបក្សប្រជាធិបតេយ្យ ប្រហែលបាត់តំណែងសេតវិមាន ទៅដៃគណបក្សសាធារណរដ្ឋហើយ។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន ព្រមានថា ត្រាំ ជាមនុស្សគ្រោះថ្នាក់ មិនអាចឲ្យកាន់តំណែងអាណត្តិទី២បានឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម