កីឡា
ផ្នែកម្ខាងសុទ្ធតែក្រុមខ្លាំងប៉ះគ្នា វគ្គ៨ក្រុមចុងក្រោយ Euro 2024
ការប្រកួតជើងឯកទ្វីបអឺរ៉ុប Euro 2024 បានរកឃើញក្រុមខ្លាំងឡើងវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយបញ្ចប់កាលពីយប់មិញ។
ក្រុមដែលឡើងវគ្គ៨ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះ អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ បារាំង ហូឡង់ តួកគី អង់គ្លេស និងស្វីស។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយមានក្រុម៤នៅម្ខាង និង៤ក្រុមទៀតនៅម្ខាង។
ក្រុម៤នៅផ្នែកម្ខាងសុទ្ធតែក្រុមខ្លាំងៗគឺ ម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះ អេស្ប៉ាញ និង ព័រទុយហ្គាល់ ប៉ះ បារាំង។ ក្រុមទាំង៤នេះគឺមាន២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងមាន១ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះក្រុមខ្លាំង៤នេះមិនអាចប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រឡើយ ហើយពិតជាគួរឲ្យស្តាយដែលមាន២ក្រុមត្រូវធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ និងមាន១ក្រុមត្រូវធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំណែក៤ក្រុមនៅផ្នែកមួយទៀតសុទ្ធតែមានគុណភាពមិនសូវជាលើសខ្វះគ្នាប៉ុន្មានឡើយ គឺ ហូឡង់ ប៉ះ តួកគី និង អង់គ្លេស ប៉ះ ស្វីស។ បើនិយាយពីប្រជាប្រិយភាពល្បីលើទីផ្សារអន្តរជាតិវិញ គឺ អង់គ្លេស និង ហូឡង់។ និយាយឲ្យខ្លី អង់គ្លេស ជាក្រុមល្បីជាងគេដែលអ្នកគាំទ្រចង់ឃើញពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្របំផុត ខណៈ៣ក្រុមផ្សេងទៀតធ្លាក់ក៏មិនសូវធ្វើឲ្យអ្នកគាំទ្រសោកស្តាយខ្លាំងទេ។
វគ្គ៨ក្រុមចុងក្រោយ
- អេស្ប៉ាញ vs អាល្លឺម៉ង់ ថ្ងៃទី៥ ខែកក្កដា ២០២៤
- ព័រទុយហ្គាល់ vs បារាំង ថ្ងៃទី៥ ខែកក្កដា ២០២៤
- ហូឡង់ vs តួកគី ថ្ងៃទី៦ ខែកក្កដា ២០២៤
- អង់គ្លេស vs ស្វីស ថ្ងៃទី៦ ខែកក្កដា ២០២៤
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា