Connect with us

ជីវិតកម្សាន្ដ

ឌីជេ កាកា ដាស់តឿន ពេលជីវិតបរាជ័យ កុំមើលងាយខ្លួនឯង

បានផុស

នៅ

ឌីជេ កាកា ជា​តារា​កំប្លែង និង​ជា​តារា​សម្តែង​​​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព​ល្បីគួរ​សមពោល​គឺ អាច​ចាត់​ទុក​ថា​ជា​តា រា​សម្ដែង​បែប​កំប្លែង​ជួរ​មុខ​របស់​កម្ពុជា​ស្ថិត​នៅ​លំដាប់ ឬ​ក្នុង​ចង្កោម​តារា​កំប្លែង​ល្បី​ៗ​ដូច​ជា​នាយ​ គ្រឿន និង​តារា​រួមជំនាន់ផ្សេងៗជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែល​អាជីពសិល្បៈ​កំពុងមានហាងឆេងគ្រាន់បើនេះដែរ ឌីជេ កាកា នាពេលថ្មីៗ​នេះក៏បាន​ទម្លាយសារ​ដាស់តឿនយ៉ាង​មានន័យ​ទៅកាន់អ្នកគាំទ្រ។ ក្នុងនោះ ឌីជេ កាកា បាន​ដាស់​តឿន​ថា បើជីវិបយើង​រាជ័យកុំមើលងាយខ្លួនឯង ពោលគឺត្រូវតែរឹង​មាំ​បន្តដំណើរ​ទៅមុខទៀត។

តារា​កំប្លែង​សម្តែង ឌីជេ កាកា បាន​និយាយ​ទៀតថា ពេលជីវិតយើងបរាជ័យ​សូមកុំមើលងាយខ្លួនឯង អ្នកដ​ទៃមើលងាយយើង​វាជារឿង​ឃោឃៅណាស់ទៅហើយ អ្នកមិនចាំបាច់ជាន់ខ្លួនឯងថែមទៀតទេ ពេលដែលយើង​បរាជ័យគឺ ខ្លួនឯង និង​មនុស្សក្បែរខ្លួនយើង​ជាមិត្តល្អបំផុតសំរាប់យើង​។

លោកនិយាយទៀតថា គេបោះបង់យើងបាន តែយើង​កុំបោះបង់ខ្លួនឯង បន្តដំណើរទៅមុខទៀត ទោះបីជា​ដើរបានតែមួយកូនជំហានក៏ដោយ ក៏ប្រសើរជាងនៅស្ងៀមដេកចាំស្លាប់ដែរ។ ក្នុងនោះដែរ​ក៏មានមតិគាំទ្រ​ថា អ្វីដែលគេចង់និយាយគឺ ដាស់តឿន​មនុស្ស​មួយ​ចំនួន​ពេល​មាន​លុយ​ចាយ​វាយខ្ជាស់ខ្ជាយ​មិនមែន​ឲ្យជឿមិនជឿទេ។

សូមបញ្ជាក់ថា ឌីជេ កាកា បាន​បំពេរ​អារម្មណ៍​មិត្តៗយុវវ័យជាច្រើននៅក្នុងក្លឹបកម្សាន្ត និង​ជាពិសេស​នោះទស្សនិកជន​រមែងតែង​បានឃើញ​លោកតាមរយៈ​វីដេអូសំណើច​ខ្លីៗដែល​សម្តែងជាមួយ​តារាល្បីជាច្រើនរូបដូចជា,នាយ ពែកមី ,នាយ គ្រឿន ,លោក ងួន សុបិន និង​មានតារាជាច្រើនទៀត៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ វិនាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម