Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ប៉ាគីស្ថាន​ កាត់ទោស​ប្រហារជីវិតគ្រិស្តសាសនិក​ម្នាក់ ​ពី​បទ​​ប្រមាថ​អ្នក​កាន់​សាសនា​ឥស្លាម

បានផុស

នៅ

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី០២ ខែកក្កដា តុលាការក្នុងប្រទេសប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិត បុរសជាគ្រិស្តសាសនិកម្នាក់ពីបទបង្ហោះខ្លឹមសារប្រមាថជនមូស្លីមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការវាយប្រហារដ៏អាក្រក់បំផុតមួយលើគ្រិស្តបរិស័ទនៅខេត្ត Punjab កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែសីហា ឆ្នាំ២០២៣ បុរសមូស្លីមមួយក្រុមបានដុតផ្ទះនិងព្រះវិហាររាប់សិបកន្លែងនៅក្នុងទីក្រុង Jaranwala បន្ទាប់ពីអ្នកស្រុកឃើញបុរសគ្រិស្តបរិស័ទពីរនាក់ ហែកទំព័រគម្ពីរគូរ៉ា និងបោះទៅលើដី ថែមទាំងសរសេរពាក្យប្រមាថលើអ្នកដទៃទៀតផង។

ក្នុងហេតុការណ៍នោះ គ្មាន​អ្នក​ស្លាប់​និង​របួស​ទេ ប៉ុន្តែ​គ្រិស្តសាសនិក​ដែល​ភ័យ​ខ្លាច​ ​បានរត់គេចខ្លួន​ចេញពី​ផ្ទះ​ទៅ​កាន់​តំបន់​សុវត្ថិភាព​ ហើយថ្វីបើប៉ូលិស បានចាប់ខ្លួនជនសង្ស័យជាង១០០នាក់បន្ទាប់ពីការវាយប្រហារនោះក៏ដោយ ក៏មិនទាន់មាននរណាត្រូវបានកាត់ទោសដែរ។

យោងតាមមេធាវីរបស់ Ehsan Shan​ ដែលត្រូវកាត់ទោសប្រហារជីវិត បានប្រាប់សារព័ត៌មាន The Associated Press ថា បើទោះបីជាបុរសរូបនេះមិនមែនជាភាគីជម្លោះនៅពេលនោះក៏ដោយ ប៉ុន្តែគាត់ត្រូវបានចោទប្រកាន់ពីបទបង្ហោះរូបគម្ពីរគូរ៉ាដែលខ្ទេចនោះ នៅលើគណនី TikTok របស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ Ehsan Shan នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតដែលបានចេញដោយតុលាការនៅក្នុងទីក្រុង Sahiwal ក្នុងខេត្ត Punjab នេះវិញ។

គួរបញ្ជាក់ថា ការ​ចោទ​ប្រកាន់​ពីបទ​ប្រមាថ ​គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ នៅក្រោមច្បាប់ប្រមាថរបស់ប្រទេសនេះ អ្នកណាម្នាក់ដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទប្រមាថសាសនាឥស្លាម អាចត្រូវបានកាត់ទោសប្រហារជីវិត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម