ព័ត៌មានជាតិ
ពិព័រណ៍បង្ហាញកំណែទម្រង់វិស័យអប់រំ ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
ពិធីប្រគល់សញ្ញាបត្រ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នឹងប្រារព្ធឡើងនៅ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះនៅ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃរបស់សិស្សនិស្សិត និងសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំដែលបង្ហាញពីការឆ្លើយតបរបស់កំណែទម្រង់វិស័យអប់រំទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្ដោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សជំនាន់ទី៣១ គរុនិស្សិតជំនាន់ទី២ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាយក នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាត់ដំបង សរុបប្រមាណ ៣០ នាក់។

កិច្ចប្រជុំនេះ ប្រព្រេឹត្តទៅនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយផ្តោតពិភាក្សាលើការងារត្រៀមរៀបចំស្តង់ពិព័រណ៍ស្នាដៃសិស្ស និងសមិទ្ធផលសំខាន់ៗលើផ្នែកគរុកោសល្យ ដើម្បីបង្ហាញអំពីវឌ្ឍនភាពកំណែទម្រង់វិស័យអប់រំនៅកម្ពុជាកន្លងមក ដែលក្នុងនោះរួមមានស្តង់៖ ១. ប្រព័ន្ធបណ្ដុះបណ្ដាល និងវិក្រឹតការគ្រូបង្រៀន ២. វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបការរៀន និងបង្រៀនក្នុងសតវត្សរ៍ទី ២១ ៣. វិទ្យាស្ថានគរុកោសល្យបាត់ដំបង៖ សក្តានុពល និងកាលានុវត្តភាពនៃការបណ្តុះបណ្តាលគ្រូសតវត្សរ៍ទី ២១ ៤. វិទ្យាស្ថានជាតិអប់រំ៖ ឧត្តមភាព គុណភាព សមធម៌ សុចរិត នវានុវត្តន៍ ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៦. បណ្ណាល័យគំរូ ៧. អំណាន និងគណិតវិទ្យាថ្នាក់ដំបូងជាមូលដ្ឋានគ្រឹះនៃការសិក្សា ៨. សាលារៀនជំនាន់ថ្មី៖ ផ្តល់ភាពអង់អាចដល់គ្រូបង្រៀនឆ្ពោះទៅសម្រេចបរិវត្តកម្មនៃការអប់រំ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អមដំណើរដោយក្រុមការងារពាក់ព័ន្ធ បានចុះទៅពិនិត្យដំណើរការ នៃការរៀបចំស្តង់ពិព័រណ៍ដោយផ្ទាល់ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ