កីឡា
លោក Muñoz ថា Terengganu មានទម្រង់លេងដូចព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀងត្រូវធ្វើធ្ងន់ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេសុី Terengganu FC បើកឆាកវគ្គសន្សំពិន្ទុក្នុងពានរង្វាន់ ASEAN Club Championship វេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងគិតថា ការលេងជាមួយ Terengganu នៅក្នុងដីរបស់ពួកគេជាការប្រកួតមួយពិបាក។ ពួកគេជាក្រុមចូលចិត្តលេងរក្សាបាល់ ហើយមានទម្រង់លេងស្រដៀងនឹង ព្រះខ័នរាជស្វាយរៀងដែរ។ ជាពិសេសក្រុមមួយនេះមានកីឡាករក្នុងស្រុកល្អៗច្រើនបូករួមទាំងកីឡាករបរទេសចំនួន៦រូបសុទ្ធតែមានគុណភាព។
លោក Pep Muñoz បាននិយាយថា ៖«Terengganu ជាក្រុមចូលចិត្តលេងបាល់ក្រោម ហើយចូលចិត្តលេងគ្រប់គ្រងបាល់។ យើងក៏មានរបៀលលេងបែបនេះដែរ។ យើងនឹងព្យាយាមបញ្ឍប់ភាពខ្លាំងរបស់ពួកគេ។ Terengganu មានកីឡាករល្អច្រើនទាំងកីឡាករក្នុងស្រុកនិងបរទេស។ កីឡាករបរទេស៦រូបសុទ្ធតែមានគុណភាព ប៉ុន្តែក្រុមយើងក៏មានកីឡាករកម្ពុជាល្អៗដូចគ្នា ជាពិសេសកីឡាករបរទេសយើងក៏ល្អអាចប្រកួតប្រជែងជាមួយពួកគេបាន»។
បើនិយាយពីសមិទ្ធផលរបស់ក្រុមទាំង២ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកលីគកំពូលកម្ពុជា៣លើក, ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៥លើក និងខេមបូឌាន ស៊ូបភើខាប់១លើក។ ចំណែក Terengganu ធ្លាប់បានជើងឯករងលីគកំពូលម៉ាឡេសុី៤លើក, ឈ្នះជើងឯកលីគទីពីរ២លើក, ឈ្នះពាន Malaysia Cup ១លើក និង ឈ្នះពានរង្វាន់ Malaysia FA Cup ១លើក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា