Connect with us

ជីវិតកម្សាន្ដ

នី មុន្នីនាថ សំពះអង្វរកូនខ្មែរ រួមគ្នាលើកស្ទួយទម្រង់ដើមល្ខោនទាំង ៣ ឲ្យមានទីផ្សារ និងការគាំទ្រជានិរន្តរ៍

បានផុស

នៅ

ដោយ​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃនេះ ទម្រង់​សិល្បៈ​ល្ខោន​ចំនួន ៣ ហាក់​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក ដាក់​ចូលរួម​គាំទ្រ​ពី​សំណាក់​មហាជន និង​យុវជន​ខ្មែរ ឲ្យ​បាន​ច្រើន​ផុស​ផុល​នោះ តារា​សម្តែង​ទឹក​ភ្នែក កញ្ញា នី មុន្នីនាថ បាន​ចេញ​មក​អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់​រូប រួមគ្នា​លើក​ស្ទួយ​ទម្រង់​ល្ខោន​ទាំង ៣ ឲ្យ​មាន​ទីផ្សារ និ​ង​ការ​គាំទ្រ​ជានិរន្តរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទម្រង់​សិល្បៈ​ល្ខោន​ទាំង ៣ ដែល​ត្រូវ​បាន កញ្ញា នី មុន្នីនាថ លើក​មក​និយាយ​ដោយ​ក្តី​ព្រួយបារម្ភ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​គាំទ្រ​ព្រោះ​ខ្លាច​បាត់បង់​រួមមាន ៖ ១.​ល្ខោន​បាសាក់ , ២.ល្ខោននិយាយ និង ៣.ល្ខោន​យីកេ។

តារា​ទឹកភ្នែក នី មុន្នីនាថ បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​ការ​លើក​ឡើង​សំពះ​អង្វរ​ថា «នាង​ខ្ញុំ នី មុន្នីនាថ សូម​លើក​ដៃ​អង្វរ​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​គ្នា សូម​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ល្ខោន​ទាំង ៣ ឲ្យ​ការ​គាំទ្រ​ជានិរន្តរ៍ និង​មាន​ទីផ្សារ​ឡើង​វិញ​ផង»។

កញ្ញា នី មុន្នីនាថ បាន​បញ្ជាក់​ទៀត​ថា «នៅ​ពេល​ដែល​ប្រទេស​យើង​កំពុង​តែ​រីកចម្រើន បូករួម​ទាំង​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ដែល​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ ក៏​ដូចជា​ការ​បូក​បញ្ចូល​សិល្បៈ​ជាច្រើន​ទម្រង់​ដែល​មាន​ការ​គាំទ្រ​ពី​បងប្អូន​យើង​ដែល​មាន​ភាព​ល្បីល្បាញ​សិល្បៈ​គឺជា​ដែល​ជា​ទម្រង់​ដើម​របស់​យើង​ក៏បាន​ជួប​នូវ​ភាព​ខ្វះខាត​ទាំង​ការ​គាំទ្រ និង​យុវ​សិស្ស ដែល​បន្ត​ទម្រង់​ដើម​របស់​យើង​ទៀត​មាន​,​ល្ខោន​យីកេ ,​ល្ខោន​បាសាក់ និង​ល្ខោននិយាយ»។

នី មុន្នីនាថ បន្ត​ថា «សិល្បៈ​ទម្រង់​ណា​ក៏ដោយ ចង់​ឈាន​ទៅ​រក​ភាព​ល្បីល្បាញ គឺ​ត្រូវ​មាន​ការ​គាំទ្រ​ពី​បងប្អូន​នៅ​ក្នុង​ប្រទេស​ដែល​ដើរតួ​យ៉ាង​សំខាន់​ជាងគេ​បង្អស់ បូករួម​នឹង​ការ​ខិតខំ​ថែរក្សា​របស់​លោក​គ្រូ អ្នកគ្រូ និង​បងប្អូន​ខាង​សិល្បៈ​ដែល​មាន​គំនិត​ច្នៃប្រឌិត​ថ្មី តែ​ពេលនេះ​ល្ខោន​ទាំង ៣ ដែល​ជា​ទម្រង់​ដើម​របស់​យើង កំពុង​តែ​មាន​ភាព​ថយ​ចុះ​ការ​គាំទ្រ​ពី​បងប្អូន និង​សិល្បៈ​ផ្នែក​ល្ខោន​ទាំង ៣ ដើម្បី​បន្ត​ទៅ​ថ្ងៃ​អនាគត»។

ក្នុង​នាម​ជា​តារា​សម្តែង និង​សិស្ស នៃ​សាលា​សិល្បៈ កញ្ញា នី មុន្នីនាថ បាន​ស្នើ​ឲ្យ​ពលរដ្ឋ និង​សិល្បករ សិល្ប​ការិនី ចូលរួម​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​លើក​ស្ទួយ​ឲ្យ​ល្ខោន​ទាំង ៣ មាន​ភាព​រីកចម្រើន ដោយ​បូក​បញ្ចូល​ការ​សម្តែង​របស់​ពួកគាត់​ទៅកាន់​កម្មវិធី​អាពាហ៍ពិពាហ៍ ឬក៏​កម្មវិធី​បុណ្យកឋិន បុណ្យផ្កា និង​បុណ្យទាន​នានា​ជាដើម។ ហេតុផល ព្រោះតែ​គ្មាន​ទីផ្សារ និង​ការ​គាំទ្រ​ល្ខោន​ទាំង ៣ ទើប​ធ្វើ​ឲ្យ​ល្ខោន​ទាំង ៣ នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​ការ​គាំទ្រ និង​ភាព​ល្បីល្បាញ​ជា​ខ្លាំង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម